ជញ្ជីងត្រី
ជញ្ជីងបះរេគ្មានលំនឹង ការពិតគេពឹងថ្លឹងឲ្យស្មើ
ខ្លះពឹងឲ្យបះតាមដំណើ ជញ្ជីងថាអើអញបះតាម!
ម្ខាងធ្លាក់ចុះទាបម្ខាងឡើងខ្ពស់ លើញាតិប្រាក់យសក្រោមរហាម
ជញ្ជីងទីមួយមុតដូចឡាម ចង់ស្មើត្រូវតាមទៅឧទ្ធរណ៍។
ជញ្ជីងទីពីរស៊ីដូចគ្នា បួនខាំទៅជាមួយគីឡូ
បើចង់ថ្លឹងគ្រប់ត្រូវខំទរ ម្ខាងវៀចម្ខាងងដល់កំពូល។
ដល់ហើយចាប់ថ្លឹងមិនឲ្យស្មើ ថ្លឹងមួយសំណើរថែមទំនូល
ថ្លឹងនៅឧទ្ធរណ៍អស់ទាំងមូល មកដល់កំពូលភ័យស្លន់ស្លោ។
ជញ្ជីងទាំងបីស៊ីខ្លាំងណាស់ ជញ្ជីងចេះច្បាស់ច្បាប់កាប់កោរ
ជញ្ជីងគេប្រើតាមផ្សារផ្សោ ឈ្នះសល់ក្តិតខោចាញ់អាក្រាត។
ជញ្ជីងកញ្ចាស់ច្រែះពុកឆ្លុះ ជញ្ជីងបីនោះថ្លឹងនាំខាត
កុំជោរចង់ថ្លឹងបើអ្នកឆ្លាត ប្រយ័ត្នអាក្រាតឬស្លៀកស្លីប៕
ផ្តល់សិទ្ធិដោយ៖ បណ្ឌិត ច័ន្ទ សំណព្វ