អត្ថបទពាណិជ្ជកម្ម
តើ​ទូរទស្សន៍​បែបណា ស័ក្តិសម​ទៅនឹង​គេហដ្ឋាន​ទាន់សម័យ?
27, Jun 2015 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ នៅពេល​ចាប់ផ្តើម​ទិញ ឬ​សង់ផ្ទះ លោកអ្នក​តែងតែ​គិត​យ៉ាង​ល្អិតល្អន់​ទាក់ទង​នឹង​ទីតាំង ប្លង់ ម៉ូដ និង​ការ​រចនា ឲ្យ​មាន​សោភ័ណភាព​ស្រស់ស្អាត ដើម្បី​ឲ្យ​ការរស់នៅ ប្រកបដោយ​ភាព​រីករាយ និង​ផាសុកភាព។ ហើយ​បន្ថែម​ពីនេះ​ទៀត លោកអ្នក​ក៏​ចាប់អារម្មណ៍​ក្នុង ការជ្រើសរើស​សម្ភារៈ​អេ​ឡិច​ត្រូ​និ​ចផ្សេងៗទៀត ដើម្បី​បំពេញ​នូវ​សេចក្តីត្រូវការ​ប្រចាំថ្ងៃ និង​បន្ថែម នូវ​គុណ​តម្លៃ ដល់​ការរស់នៅ​ជាប្រចាំ។ តើ​គ្រឿង​អេឡិចត្រូនិក​ប្រភេទ​ណា​ដែល​អ្នក​គួរ​ជ្រើសរើស​មក ដាក់​នៅក្នុង​គេហដ្ឋាន​ដ៏​ស្រស់ស្អាត​របស់លោក​អ្នក? ឥឡូវនេះ​លោកអ្នក​អាច​ទស្សនា​ទូរទស្សន៍​ទំនើប​ចុងក្រោយ​របស់ សាម​សុង នៅក្នុង​ផ្ទះ​គំរូ​របស់​បុរី អង្គរ​ភ្នំពេញ។
 
រូបភាព​ពណ៌​ធម្មជាតិ​ដ៏​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក នៅលើ​កញ្ចក់​អេក្រង់​កោង របស់​ទូរទស្សន៍​សាម​ស៊ុ​ង SUHD TV ពិតជា​ស័ក្តិសម​ឥតខ្ចោះ ក្នុង​ទីតាំង​ពីមុខ​សា​ឡុង​ឈុត​ដ៏​ទន់ល្មើយ ក្នុង​បន្ទប់ទទួលភ្ញៀវ​ដ៏​ធំ​ទូលាយ របស់លោក​អ្នក។ ដោយសារតែ​បច្ចេកទេស​ចុងក្រោយ​របស់​ទូរទស្សន៍​មួយ​នេះ លោកអ្នក​ចំណាយពេល ត្រឹមតែ​រយៈពេល២វិនាទី​ប៉ុណ្ណោះ ដើម្បី​បើក​មើល​កម្មវិធី​ទូរទស្សន៍ និង​ប្រើប្រាស់​អ៊ី​ធឺ​ណែ​ត ក្នុងពេល​តែមួយ​បាន​ដោយ​មិនមាន​ការរំខាន​ភ្នែក។ 
 
មិនតែប៉ុណ្ណោះ ទូរទស្សន៍​សាម​ស៊ុ​ង SUHD អាច​ថត​ទុក​ដោយ​ស្វ័យប្រវត្តិ​នូវ​កម្មវិធី​ទូរទស្សន៍​ណា​ដែល លោកអ្នក​ចូលចិត្ត ទោះបីជា​អ្នក​កំពុង​រវល់​នៅក្រៅ​ផ្ទះ​យ៉ាងណាក៏ដោយ។ នៅពេលដែល​លោកអ្នក​កំពុង តែ​ទស្សនា​ខ្សែភាពយន្ត​តាម​ទូរស័ព្ទដៃ លោកអ្នក​អាច​ប្តូរ​មក​ទស្សនា​ខ្សែភាពយន្ត​នោះ នៅលើ​កញ្ចក់ ទូរទស្សន៍​សាម​ស៊ុ​ង SUHD នេះ​បាន​យ៉ាង​ងាយស្រួល និង​ផ្តល់នូវ​អារម្មណ៍​រំភើប ហាក់ដូចជា​ទស្សនា រឿង​នៅក្នុង​រោងកុន​យ៉ាង​ដូច្នេះ​ដែរ។
 
ជាមួយនឹង​បច្ចេកវិទ្យា ណា​នូ​គ្រី​ស្តា​ល់ និង​មាន​កញ្ចក់​កោង អាច​ទស្សនា​បាន​ពី​គ្រប់​ជ្រុង​ទាំងអស់។ ចំណែក​ប្រព័ន្ធ​ប្រតិបត្តិការ​ស្តង់ដារ Tizen ដែល​ផ្តល់នូវ​ការ​ជម្រើស​កម្សាន្ត​ដ៏​ធំ​ទូលាយ ភ្ជាប់​ទំនាក់ទំនង ឥត​ព្រំដែន​ជាមួយ​មនុស្ស​ជុំវិញ​ពិភពលោក។ 
 
ទូរទស្សន៍​សាម​ស៊ុ​ង​SUHD នឹងធ្វើ​ឲ្យ​ការ​សម្រាក​ក្នុង​គេហដ្ឋាន​របស់លោក​អ្នក​ពោរពេញ​ដោយ​ភាព រីករាយ បន្ទាប់​ការនឿយហត់​ពេញ​មួយថ្ងៃ។ លើសពីនេះទៅទៀត អ្នក​នឹងមិន​រំលង​នូវ​កម្មវិធី​កម្សាន្ត ណាមួយ ដែល​អ្នកត្រូវការ​ឡើយ។ 
 
ជាមួយ​អត្ថប្រយោជន៍​ដ៏​សម្បើម​បែបនេះ ក្រុមហ៊ុន​សាម​ស៊ុ​ង​អេ​ឡិច​ត្រូ​និ​ច សូម​អញ្ជើញ​លោកអ្នក​មក ទស្សនា និង​សាកល្បង ទូរទស្សន៍​ដ៏​ទំនើប​ថ្មី​បំផុត គឺ​ប្រភេទ​ទូរទស្សន៍​សាម​ស៊ុ​ង SUHD នៅផ្ទះ​គំរូ ប្រភេទ​វីឡា ម៉ូ​ឌឺ​ន ក្នុង​បុរី​អង្គរ​ភ្នំពេញ ដែល​នៅ​ជិត​កាំ​កូ​ស៊ី​ធី ចាប់ពី​ថ្ងៃនេះ  រហូតដល់ ថ្ងៃទី 10 កក្កដា 2015 ។ 
 
លោកអ្នក​អាច​ទស្សនាការ​ដាក់តាំង​នូវ​ទូរទស្សន៍​ម៉ាក Samsung SUHD TV ជាមួយនឹង​ផ្ទះ​គំរូពិតៗ ដែល​រំលេច​នូវ​ភាពល្អ​ផ្តាច់​នៃ​ទូរទស្សន៍​មួយ​នេះ។  សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង ទីស្នាក់ការ​លក់ របស់​បុរី​អង្គរ​ភ្នំពេញ។
 
 អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាពថ្មីៗជូន​មនុស្ស​គ្រប់ រូប​គ្រប់​ទីកន្លែង។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីន ថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗ ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយផ្សេងៗប្រើ​ប្រព័ន្ធ  LED។ យើង មាន​បុគ្គលិក ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក។ 
ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ www.samsung.com និង global.samsungtomorrow.com
 
 

© រក្សាសិទ្ធិដោយ thmeythmey.com