ពីនេះ ពីនោះ
ធ្វើដូចម្តេចទើប«រិះគន់»ដោយមិនឲ្យគេខឹង?
×
ការរិះគន់ គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងពីសកម្មភាពខ្លួនឯង តាមរយៈអ្នកដទៃដើម្បីកែលម្អខ្លួនឯងឲ្យកាន់តែប្រសើរជាងនេះ។ ប៉ុនែ្តផ្ទុយទៅវិញ មនុស្សស្ទើរគ្រប់គ្នាមិនថាអ្នកមាន ឬអ្នកក្រ អ្នកមានចំណេះដឹង ឬអ្នកគ្មានចំណេះដឹងនោះទេ តែងតែខឹងសម្បានឹងអ្នកដទៃដែលបានរិះគន់ពួកគេចំ។ តើគួររិះគន់ដោយរបៀបណា ទើបគេមិនខឹង?
ទី១) មុននឹងរិះគន់គេ ត្រូវតែសួរពីបញ្ហាឬមូលហេតុ និងផលលំបាករបស់គេជាមុនសិន ថា ហេតុអ្វីបានជាអ្នកមិនអាចធ្វើបាន? ហេតុអ្វីបានជាអ្នកធ្វើឲ្យមានកំហុសបែបនេះ។
ទី២) ត្រូវលើកពីចំណុចល្អរបស់គេឲ្យបាន២ឬ៣ចំណុចសិន រួចសឹមនិយាយពីចំណុចដែលត្រូវកែលំអ ម្តង១ចំណុចសិនបានហើយ។
ទី៣) ចៀសវាងរិះគន់គេដោយផ្អែកលើអារម្មណ៍របស់អ្នក តែអ្នកត្រូវធ្វើការរិះគន់ដោយផែ្អកលើការសង្កេតរបស់អ្នក រួចប្រាប់ពីផលប៉ះពាល់ និងផល់ជាដំណោះស្រាយទៅគេវិញ។
ទី៤) មិនត្រូវមើលងាយឬគិតថា អ្វីដែលគេធ្វើ អ្វីដែលគេនិយាយ និងអ្វីដែលគេគិតសុទ្ធតែខុសទាំងអស់នោះទេ។ ប្រសិនជាអ្នកចង់ឲ្យគេផ្លាស់ប្តូររបៀបគិត និងរបៀបធ្វើបែបនេះ អ្នកត្រូវប្រើពាក្យថា ប្រសិនបើ តាមទស្សនៈរបស់ខ្ញុំ តាមគំនិតរបស់ខ្ញុំ ឬអ្នកគួរនិយាយថា ខ្ញុំយល់ឃើញថា...។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com