ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ផលិតផល​ប្រើប្រាស់​ធ្វើ​ពី​ដើមត្នោត ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជនជាជនជាតិខ្មែរ
28, Jun 2015 , 1:40 pm        
រូបភាព
ដោយ: ថ្មីៗ
ផលិតផល​ប្រើប្រាស់​ដែល​ផលិត​ចេញពី​ដើមត្នោត កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ពី​សំណាក់​អតិថិជន ក្នុងចំណោម​ផលិតផល​ជាច្រើន​មុខ​ផ្សេងទៀត ដែល​បានដាក់​តាំងនៅ​ក្នុង​ពិធី​តាំង​ពិ​ព័រ​ណ៌​នៅក្នុង​ខេត្តពោធិ៍សាត់ ដែល​រៀបចំឡើង​រយៈពេល១០ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី២០ ខែមិថុនា ដល់​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ។ អ្នកស្រី ផាន ភឿន ម្ចាស់​សិប្បកម្ម​កែច្នៃ​វត្ថុ​ប្រើប្រាស់​ពី​ដើមត្នោត បាន​លើកឡើងថា អតិថិជន​ដែល​គាំទ្រ​ផលិតផល​ទាំងនេះ​ភាគច្រើន ជា​ជនជាតិខ្មែរ ដោយឡែក​ជនជាតិ​បរទេស​មិនសូវមាន​នោះទេ។ អ្វីដែល​ធ្វើ​ឲ្យ​អតិថិជន​មានការ គាំទ្រ​យ៉ាង​ដូច្នេះ​គឺ​ដោយសារតែ​ភាព​ប្លែក​ថ្មី និង​ការច្នៃប្រឌិត​យ៉ាង​ស្រស់ស្អាត ពី​សំណាក់​សិប្បករ និង​ជាពិសេស​គឺ​បាន​ផលិត​ចេញពី​ដើមត្នោត​ខ្មែរ​តែម្តង។


ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌​អេឡិចត្រូនិកថ្មីៗ និង​អ្នកស្រី ផាន ភឿន ពី​ខេត្តពោធិ៍សាត់​ដូចតទៅ៖




 

 

© រក្សាសិទ្ធិដោយ thmeythmey.com