ពីនេះ ពីនោះ
×
(បទពាក្យ៧)
ចម្លាក់អប្សរាលើប្រាសាទ ប្រសើរស្អាងស្អាតច្រើនតំណ
គឺជាស្នាដៃថ្លៃបវរ ដូនតាសាងតទុកឲ្យមក។
គួរខ្មែរជាន់ក្រោយរួមរក្សា តំណែលដូនតាទទួលយក
ថែទាំគាំពារជាជម្រក ឋិតថេរចេរមកកុំឲ្យបាត់។
ព្រោះជាតំណាងនៃវប្បធម៍ ខ្មែរល្បីខ្ទរខ្ទ័រពុំមានស្ងាត់
រាប់រយពាន់ឆ្នាំក៏មិនបាត់ ពួនក្នុងព្រៃស្ងាត់អាថ៌កំបាំង។
មកដល់សម័យអភិវឌ្ឍន៍ ខ្មែរអើយកុំភ្លាត់ភ្លើនភ្លេចភ្លាំង
ចលនាវប្បធម៍កុំឲ្យគាំង បន្តឆ្ការច្បាំងដោយចិត្តសឿង។
បង្ហាញសកលឲ្យដឹងថា ខ្មែរមានសវតាធ្លាប់រុងរឿង
សូមរួមរក្សាធ្វើជាគ្រឿង លំអរជាតិយើងឲ្យថ្លាថ្លៃ៕
និពន្ធដោយ៖ ប៊ុន ពិសី , កែសម្រួល៖ វិឆ័យ សុភី
© រក្សាសិទ្ធិដោយ thmeythmey.com