ពីនេះ ពីនោះ
មាគ៌ាទាំង៥ នៃភាពជោគជ័យនៅក្នុងជីវិត
×
ភាពជោគជ័យ គឺងាយស្រួលក្នុងការនិយាយ និងងាយស្រួលក្នុងការស្រមៃឃើញពីរូបភាពនៃភាពជោគជ័យដែលមនុស្សគ្រប់គ្នាចង់បាននៅក្នុងជីវិត។ ប៉ុន្តែ ភាពជោគជ័យ មិនមែនមនុស្សគ្រប់គ្នាងាយនឹងអនុវត្តន៍ឲ្យជោគជ័យដូចក្តីស្រមៃនោះឡើយ។ នៅលើលោកនេះមនុស្សដែលជោគជ័យនៅក្នុងឆាកជីវិតរបស់ពួកគេមានតិចតួចណាស់។ តើមនុស្សជោគជ័យទាំងនោះ បានប្រើយុទ្ធសាស្ត្រអ្វីខ្លះ?
ទី១) មានគោលដៅក្នុងជីវិត៖ កំណត់គោលដៅជីវិតឲ្យបានជាក់លាក់ទៅតាមចំណង់ចំណូលចិត្ត ទេព្យកោសល្យ ជំនាញ និងតាមសមត្ថភាពដែលខ្លួនឯងមាន ជាដើម។
ទី២) ជឿជាក់ខ្លួនឯង៖ ត្រូវមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯងខ្លាំង ហើយជឿជាក់ថាគោលដៅដែលខ្លួនបានកំណត់នឹងអាចទទួលបានជោគជ័យនៅថ្ងៃណាមួយ។ ជំនឿជាកម្លាំងជំរុញទឹកចិត្តដែលធ្វើឲ្យអ្នកខិតខំព្យាយាមអនុវត្តន៍តាមគោលដៅដែលអ្នកចង់បាន។
ទី៣) រៀបចំផែនការ៖ ត្រូវរៀបចំផែនការសកម្មភាពលម្អិតជាដំណាក់កាលនីមួយៗឲ្យបានច្បាស់លាស់ ដោយគិតថាសកម្មភាពណាត្រូវធ្វើមុន និងធ្វើក្រោយ។ ជាពិសេសត្រូវគិតពីហានីភ័យដែលអាចនឹងកើតឡើង ហើយរកដំណោះស្រាយ ដើម្បីការពារឧបសគ្គទាំងនោះ។
ទី៤) អនុវត្តន៍សកម្មភាព៖ ចាប់ផ្តើមអនុវត្តន៍ទៅតាមផែនការសកម្មភាពនីមួយៗ ប្រកបដោយសេចក្តីព្យាយាម ខិតខំតស៊ូ ជម្នះលើខ្លួនឯង តាំងចិត្តឲ្យបានមុតមាំដោយមិនរួញរា និងសម្លឹងមើលទៅគោលដៅដែលអ្នកចង់បានជានិច្ច។
ទី៥) ឆ្លុះបញ្ចាំងពីសកម្មភាព៖ ត្រូវឆ្លុះបញ្ចាំងពីសកម្មភាពនីមួយៗដែលអ្នកបានអនុវត្តន៍ ថាតើសកម្មភាពនោះអាចធ្វើឲ្យអ្នកមានការរីកចម្រើន ឬមានការផ្លាស់ប្តូរជាវិជ្ជមាន ឬក៏អាចធ្វើឲ្យសម្រេចគោលដៅក្នុងជីវិតរបស់អ្នកដែរឬទេ។ ប្រសិនបើមិនអាចសម្រេចគោលដៅទេ ឬជួបនឹងឧបសគ្គ ត្រូវរកដោះស្រាយ និងរកវិធីសាស្ត្រផ្សេងជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com