សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រ៊េ​ស៊ី​ល ៖ រថយន្ត​របស់​បុរស​ម្នាក់​ត្រូវ​គ្របដណ្តប់​ដោយ​ក្រដាស​ពណ៌​ខៀវ ដោយសារ​ចត​លើ​ចំណត​ជនពិការ
29, Jun 2015 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
នោះ​គឺជា​ពេល​ដ៏​អាម៉ាស​បំផុត​ក្នុង​ជីវិត​សម្រាប់​បុរស​ម្នាក់​ដែល​រស់នៅ​ភាគខាងត្បូង​ប្រទេស​ប្រ៊េ​ស៊ី​ល។ បុរស​ម្នាក់នេះ​បាន​ចត​រថយន្ត​លើ​កន្លែង​របស់​ជនពិកា​រ ហើយក៏​ចុះ​ពី​រថយន្ត​បាត់ទៅ។ នៅពេល​ត្រឡប់មកវិញ ស្រាប់តែ​មានរឿង​គ៏​ឲ្យ​ភ្ញាក់ផ្អើល​បានកើត​ឡើង។ រថយន្ត​របស់គាត់​ត្រូវ​គ្របដណ្តប់​ដោយ​សន្លឹក​ក្រដាស​ពណ៌​ខៀវ ដោយមាន​រូប​សញ្ញា​កៅអី​ជនពិការ​យ៉ាង​ធំ​ទៀតផង។



ដោយ​ក្តី​មិន​ពេញចិត្ត អ្នកបើកបរ​នោះ​ចង់​បក​ក្រដាស​ដែលមាន​រាប់រយ​សន្លឹក​លើ​តួ​រថយន្ត​របស់ខ្លួន​ចេញ។ ប៉ុន្តែ ដោយ​មានការ​សើចចំអក​ពី​សំណាក់​អ្នកដំណើរ បុរស​នោះ​គ្រាន់តែ​បក​ក្រដាស​នៅលើ​កញ្ចក់​ខាងមុខ និង​កញ្ចក់​នៅ​ទ្វារ​ឡាន​ប៉ុណ្ណោះ។ ប៉ូលិស​ដែល​នៅ​កន្លែងកើតហេតុ​បានធ្វើការ​ផាកពិន័យ​ពីបទ​ចត​លើ​ចំណត​ជនពិការ បន្ទាប់មក​បុរស​នោះ​ក៏​ប្រញាប់ប្រញាល់​បើកឡាន​ចេញទៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com