អត្ថបទពាណិជ្ជកម្ម
គម្រោង​ផ្ទះល្វែង​និង​វីឡា​កូនកាត់​សំរាប់​លក់​របស់​បុរី​J & C កំពុងតែ​សម្រុក​ធ្វើ​ការដ្ឋាន​របស់ខ្លួន​យ៉ាងខ្លាំង
01, Jul 2015 , 8:20 am        
រូបភាព
ដោយ: ថ្មីៗ

គម្រោង​នេះ​ត្រូវ​បានប្រគល់​សិទ្ធិផ្តាច់មុខ​ដល់​ក្រុមហ៊ុន​អ​ច​នល​ទ្រព្យ​ឆៃ​លីន ស៊ា​រៀល​ធី​ហៅ​កាត់(ស៊ី​អិ​ល) ។ បច្ចុប្បន្ន​បុរី J & C បាន​បន្ថែម​ល្បឿន​នៃ​ការសាងសង់​ជាខ្លាំង ហើយ​បាន​លក់ដាច់​ជា​បណ្តើ​រហើយ។ ជាមួយនឹង​ការ​រចនា​បែប​ទំនើប​របស់​ជប៉ុន​បានធ្វើអោយ​បុរី​នេះ មាន​លក្ខ​ណះ​ល្អប្រសើរ ចាប់ផ្តើម​ទិញ​ឥឡូវនេះ លោកអ្នក​នឹង​ទទួល​បានការ បញ្ចុះ​តំលៃ​ពិសេស ពី 5% ទៅ ១០% ។

១. ប្រភេទ​ផ្ទះល្វែង
     ១.ទំហំ​ផ្ទះល្វែង​មាន​ទទឹង ៤.៣៣ម X ១៧ម ទំហំ​ដី​មាន​សល់​ខាងក្រោយ​ផ្ទះ ១.៥ម មាន​កំពស់២ជាន់ក​ន្លះ មាន​ឡៅតឿ​ខ្ពស់ស្រឡះ មាន បន្ទប់​គេង៤ បន្ទប់ទឹក៤ ចង្ក្រាន​បាយ​ម៉ូត​ទំនើប មាន​កន្លែង​ចត​ទ្បាន ០១គ្រឿង ជាពិសេស​មាន​ពន្លឺ​ចាំង​ចូលដល់​ក្នុងផ្ទះ​ពី​ដំបូល​ខាងលើ​ត្រង់​ចន្លោះ​ជណ្តើរ​ចំ​កណ្តាល​ផ្ទះ​តែម្តង។
តំលៃ​លក់​របស់​ផ្ទះល្វែង ចាប់ពី 10 ម៉ឺន​ដុ​លា្ល​រ ទៅ 13 ម៉ឺន​ដុល្លារ​អាមេរិក

២. ប្រភេទ​វីឡា​កូនកាត់
      ២.ទំហំ​ផ្ទះ​វីឡា​កូនកាត់​មាន​ទទឹង ៥ម X ១0ម ទំហំ​ដី​មាន​សល់​ខាងមុខផ្ទះ ៥.៥ម សំរាប់​ចត​ឡាន ទំហំ​ដី​មាន​សល់​ខាងក្រោយ​ផ្ទះ ១.៥ម មាន​កំពស់២ជាន់ក​ន្លះ មាន បន្ទប់​គេង៣ បន្ទប់ទឹក៣ ចង្ក្រាន​បាយ​ម៉ូត​ទំនើប មាន​កន្លែង​ចត​ទ្បាន ០១គ្រឿង ជាពិសេស​មាន​ពន្លឺ​ចាំង​ចូលដល់​ក្នុងផ្ទះ​ពី​ដំបូល​ខាងលើ​ត្រង់​ចន្លោះ​ជណ្តើរ​ចំ​កណ្តាល​ផ្ទះ​ដូចគ្នា។

តំលៃ​លក់​របស់​វីឡា​កូនកាត់ ចាប់ពី ពី 89,681.00ដុល្លារ រហូតដល់ 10 ម៉ឺន​ដុល្លារ​អាមេរិក
លោកអ្នក​អាច​ជាវ​ដោយ​បង់ប្រាក់​ផ្តាច់​ក៏បាន បង់​រំលស់​ពី​ក្រុមហ៊ុន​សំរាប់​រយះពេល ១០ឆ្នាំ​ក៏បាន។         

បុរី J&C មាន​ទីតាំង​នៅក្រោយ​ផ្សារ​ឈូក​មាស ស្ថិតនៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ក្រុងភ្នំពេញ​ដោយ​ធ្វើដំណើរ​តាមផ្លូវ​ឧកញ៉ា​ទ្រី​ហេង។

បុរី​នេះ​គឺជា​ការអភិវឌ្ឍ​ន៏​រួមគ្នា​រវាង​អ្នកវិនិយោគ​ជប៉ុន និង​អ្នកវិនិយោគ​ក្នុងស្រុក​របស់​យើង ក្នុង​បរិបទ​នៃ​ការរស់នៅ​បែប​ថ្មី​ក្នុង​បិ​រេ​វេណ​ដី​ដែលមាន​ទំហំ​ប្រមាណ ២ហិកតា (មិនធំ​ពេក មិនតូច​ពេក) ផ្ទះ​ទាំងពីរ​ប្រភេទ​នេះ​មាន​ចំនួន​សរុប១៣៦ផ្ទះ(លក់បាន​មួយចំនួន​ហើយ) និង​មាន​អគារ​កំពស់​បី​ជាន់​ដែលមាន​អាងទឹក​នៅ​ជាន់​ដំបូល បន្ទប់​ហាត់​កី​ទ្បា និង​ផ្សារ​លក់ទំនិញ រួមមាន​សូន​ច្បារ​នៅ​ចំ​កណ្តាល​ផង​នោះ បានធ្វើអោយ​ការរស់នៅ​ប្រកបដោយ​ផាសុខភាព​និង​សុខដុមរមនា​ដល់​គ្រប់​បណ្តារ​អ្នករស់នៅ​ទាំងអស់។

ជា​បុរី​ដែល​បាន​ចុះបញ្ជី​អជីវ​កម្ម និង​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​គ្រប់​ក្រសួង​និង​ស្ថាប័ន​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សំរាប់​ការសាងសង់​គំរោង​នេះ ព្រមទាំង​មាន​បំបែក​ប្លង់​ក្បាលដី​ជូន​ដល់​អតិថិជន​ទាំងអស់។

សូម​លោកអ្នក​មក​ពិនិត្យ​ផ្ទះ​គំរូ​នៅ​ទីតាំង​បុរី​នេះ​ដោយផ្ទាល់ ឬ​សាកសួរ​ព៍ត​មាន​លំអិត​បន្ថែម​តាមរយះ​ទូរស័ព្ទ​លេខ 078 400 400/ ឫ​ចូលទៅ​កាន់​គេហទំព័រ www.cl-realty.com


(អត្ថបទ​ពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com