កីឡាជាតិ
ជាតិ
Japan-Mekong Exchange: U-15 កម្ពុជា ចាញ់ U-15 ជប៉ុន ៥-០
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា ក្រោមការដឹកនាំរបស់លោក IKI YUSUKE បានប្រកួតចាញ់ក្រុម U-15 ជប៉ុន ៥-០ នាការប្រកួតបើកឆាកពូល A ក្នុងកម្មវិធី Japan_Mekong U-15 Football Exchange Programme នាថ្ងៃទី១ ខែកក្កដា នេះនៅមជ្ឈមណ្ឌល J-Green Sakai ទីក្រុងអូសាកា ប្រទេសជប៉ុន។
សម្រាប់ការប្រកួតមួយគូទៀតនៅក្នុងពូល A ក្រុម U-15 វៀតណាម យកឈ្នះក្លិបថ្នាល Vissel Kobe របស់ជប៉ុន ក្នុងលទ្ធផល ៣-០ ។ នៅក្នុងពូល B ក្រុម U-15 ឡាវ យកឈ្នះថៃ ២-០ ខណៈក្រុម U-15 មីយ៉ាន់ម៉ារឈ្នះក្រុម Sanfrecce Hiroshima ៣-២ ។
កម្ពុជាត្រូវបន្តជួបជាមួយក្រុមវៀតណាមនារសៀលនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com