កីឡាជាតិ
Japan-Mekong៖ ក្រុម U-15 កម្ពុជា ចាញ់ U-15 វៀតណាម ១-០
01, Jul 2015 , 2:56 pm        
រូបភាព
ដោយ: រួបរួម

ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម១៥ឆ្នាំ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក IKI YUSUKE បាន​បរាជ័យ​ជា​លើក​ទី​ពីរ​នៅ​ពូ​ល A ក្នុង​កម្មវិធី Japan_Mekong U-15 Football Exchange Programme នា​ថ្ងៃទី១ខែកក្កដា នេះ​នៅ​មជ្ឈមណ្ឌល J-Green Sakai ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន។ ក្រោយ​ចាញ់ U-15 ជប៉ុន ៥-០ នោះ កម្ពុជា បាន​បន្ត​ចាញ់​ក្រុម U-15 វៀតណាម ១-០ នៅ​ថ្ងៃ​ដដែល។


ក្រោយ​ការប្រកួត​ពីរលើក ក្រុម U-15 ជប៉ុន ឈរលើ​គេ​នៅក្នុង​ពូ​ល A ដោយមាន៦ពិន្ទុ វៀតណាម​ស្ថិតនៅ​លេខ២ មាន៤ ខណៈ​ក្រុម Vissel Kobe និង U-15 កម្ពុជា មិនទាន់មាន​ពិន្ទុ​រាប់​នោះឡើយ។

លទ្ធផល​ប្រកួត​នៅ​ថ្ងៃទី១ ខែកក្កដា៖
ពូ​ល A៖
-Vissel Kobe ០-៣ វៀតណាម
-ជប៉ុន ៥-០ កម្ពុជា
-វៀតណាម ១-០ កម្ពុជា
-ជប៉ុន ១-០ Vissel Kobe

ពូ​ល B៖
-Sanfrecce Hiroshima ២-៣ មី​យ៉ាន់​ម៉ារ
-ថៃ ០-២ ឡាវ

កម្មវិធី​ប្រកួត​នៅ​ថ្ងៃទី២ ខែកក្កដា៖
ពូ​ល A៖
-កម្ពុជា ជួប Vissel Kobe
-វៀតណាម ជួប ជប៉ុន

ពូ​ល B៖
-មី​យ៉ាន់​ម៉ារ ជួប ឡាវ
-ថៃ ជួប Sanfrecce Hiroshima

-ឡាវ ជួប Sanfrecce Hiroshima
-មី​យ៉ាន់​ម៉ារ ជួប ថៃ៕



© រក្សាសិទ្ធិដោយ thmeythmey.com