អត្ថបទពាណិជ្ជកម្ម
Samsung Galaxy A series បានទទួល​ការពេញនិយម​យ៉ាងខ្លាំង ក្នុង​ស្រទាប់​យុវវ័យ​កម្ពុជា ដែល​និយម​ថត sefie រួច​បង្ហោះ Facebook
03, Jul 2015 , 3:47 pm        
រូបភាព
ដោយ: ថ្មីៗ
បច្ចេកវិទ្យា​កាន់តែ​ទំនើប មនុស្ស​តែងតែ​ផ្លាស់ប្តូរ​ទម្លាប់ប្លែកៗ ទៅតាម​របត់​សង្គម ដូចជា រយៈពេល ពីរ ឬ បី​ឆ្នាំ​ចុងក្រោយ​នេះ មនុស្ស​នាំគ្នា​និយម​ការថតរូប​ខ្លួនឯង ឬ selfie មិនថាតែ យុវវ័យ​ទេ សូម្បីតែ​តារា​ហូលីវូតល្បីៗ ឬ​អ្នកដឹកនាំធំៗក៏​និយម​ថត selfie ដោយ​ប្រើ​ទូរស័ព្ទដៃ​របស់ខ្លួន​ផងដែរ។
 


យ៉ាងណាមិញ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Samsung Galaxy A series បានទទួល​ការពេញនិយម​យ៉ាងខ្លាំង ក្នុង​ស្រទាប់​យុវវ័យ​កម្ពុជា ដែល​និយម​ថត sefie រួច​បង្ហោះ Facebook ក៏​ដូច​ចែកចាយ​ដល់​មិត្តភក្តិ លើ​បណ្តាញ​សង្គមផ្សេងៗ ដោយសារ​ស្មា​ត​ហ្វូ​ន​ប្រភេទ​នេះ មានមុខ​ងារ​ខាង selfie បានល្អ​ឥតខ្ចោះ និង​ទើប​ចេញលក់ លើ​ទីផ្សារ​កម្ពុជា​ក្នុង​ឆ្នាំ2015នេះ។

ដោយ​មើលឃើញ​ពី​តម្រូវការ​របស់​អតិថិជន ក្រុមហ៊ុន​សាម​សុង បានធ្វើការ​ថែម​ជូន​ដង selfie តម្លៃ 25$ មួយ​ដោយ​ឥត​គិត ថ្លៃ រាល់​ការ​ជាវ Samsung Galaxy A ណាមួយ​ក៏ដោយ។

លោក​ហ្គី​ហាន់ លី អគ្គនាយក​ក្រុមហ៊ុន ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និ​ច ប្រចាំ​កម្ពុជា-ឡាវ បាន​មាន ប្រសាសន៍ ថា «ការលក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Samsung Galaxy A Series ដណ្តើមបាន ចំណែក​ទីផ្សារ គួរ​ឲ្យ​កត់សម្គាល់ ទោះបីជា​ទូរស័ព្ទ​ប្រភេទ Samsung Galaxy A នេះ ទើបតែ​ចេញលក់​លើ ទីផ្សារ ក្នុង​ឆ្នាំ 2015 នេះ​ក៏ដោយ»។

លោក​ហ្គី​ហាន់ លី បាន​ឲ្យ​ដឹងថា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Galaxy A3, Galaxy A5 និង Galaxy A7 ជា​ប្រភេទ​ទូរស័ព្ទដៃ​ទំនើប ដែលមាន​ភ្ជាប់​ជាមួយ​នូវ​កម្មវិធី​ថតរូប Selfie ប្លែកៗច្រើន​ម៉ូដ ក្នុងនោះ ការ ប្រើ​ដៃ​ជា​សញ្ញា​ដើម្បី​ថត ដោយមាន​កា​ម៉េ​រ៉ា​មុខ​រហូតដល់​5MP ពិសេស​បំផុត សម្រាប់​យុវវ័យ​ដែល ចូលចិត្ត​បង្ហាញ​ស្ទីល​កាលី​បប្លែកៗរបស់ខ្លួន។

ប្អូនប្រុស ជា សត្យា ដែល​កំពុងតែ​ចាំ​ទិញ​ទូរស័ព្ទដៃ Samsung Galaxy A7 នៅ​ហាង KLDis សាខា​ពេទ្យ​ចិន បាន​ឲ្យ​ដឹងថា «បន្ទាប់ពី​ខ្ញុំ​បាន​ឆែក​ឃើញ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍ របស់ Samsung Galaxy A ភ្លាម ខ្ញុំ​ក៏​ចាប់អារម្មណ៍​ភ្លាម​តែម្តង ព្រោះ​ខ្ញុំ​ចូលចិត្ត​កម្មវិធី​ថត selfie ប្លែកៗ ហើយ​ម្យ៉ាង​មាន​ថែម​ដង selfie មួយ​ទៀតផង​នោះ ខ្ញុំ​ក៏​សម្រេចចិត្ត​មក​ទិញ​តែម្តង»។

ក្រុមហ៊ុន Samsung កំពុងធ្វើការ​ផ្តល់ជូន​ដ៏​ពិសេស​នេះ នៅតាម​បណ្តា​ហាង​ទូរស័ព្ទ  នានា​នៅក្នុង​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ កំពង់ចាម សៀមរាប បាត់ដំបង បន្ទាយមានជ័យ ប៉ោយប៉ែត ក្រុងព្រះសីហនុ និង​កំពង់ស្ពឺ រយៈពេល10ថ្ងៃ ចាប់ពី ថ្ងៃទី 22 មិថុនា រហូតដល់​ថ្ងៃទី 31 ខែកក្កដា​នេះ។

ក្រុមហ៊ុន​នៅ​មិនទាន់​បិទ បញ្ចប់​ការផ្តល់ជូន​ដង​ថត​ដ៏​ស្រស់ស្អាត​នេះ​នៅឡើយ​ទេ ដូច្នេះ​រាល់ អតិថិជន ដែល​ចាប់អារម្មណ៍ សូមកុំ​ភ្លេច​ទៅកាន់ ហាង​ទូរស័ព្ទ សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ដើម្បី​រក​ទិញ​ទូរស័ព្ទ Samsung Galaxy A ស៊េរី​ណាមួយ​ដែល​លោកអ្នក​ពេញចិត្ត។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាពថ្មីៗជូន​មនុស្ស​គ្រប់ រូប​គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗ ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយផ្សេងៗប្រើ​ប្រព័ន្ធ  LED។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក។

ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ www.samsung.com និង global.samsungtomorrow.com
Chher Sokleng
        Branch of Thai Samsung Electronics Co., Ltd
        Tel:+855 12 775593
​​​​​​​        [email protected]

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com