អត្ថបទពាណិជ្ជកម្ម
ធនាគារ សហ​ពាណិជ្ជកម្ម ក.អ (Union Commercial Bank Plc) បាន​បើក​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​សាខា​ថ្មី​មួយទៀត
03, Jul 2015 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
នា​ព្រឹក​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៥ ធនាគារ សហ​ពាណិជ្ជកម្ម ក.អ (Union Commercial Bank Plc) បាន​បើក​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​សាខា​ថ្មី​មួយទៀត​ដែលមាន​ទីតាំងនៅ​ខណ្ឌទួលគោក (ក្បែរ​រង្វង់​មូល​ទួលគោក) ដែលមាន​វត្តមាន​អ្នកចូលរួម​ចំនួន ១៥០ នាក់។

ពត៌មានសំខាន់ៗអំពី​ធនាគារ​មាន​ដូចតទៅ៖
•    ប្រវត្តិ​របស់​UCB
ប្រវត្តិ និង ការរីកចម្រើន​វ​បស់​ធនាគារ UCB គឺ​ដើរ​ទន្ទឹមគ្នា​នឹង​ភាព​រីកចម្រើន​និង​ការស្តារ
សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ នៅ​ខែឧសភា​ឆ្នាំ១៩៩៣ ក្រោយ​ជំលោះ​និង សង្គ្រាមស៊ីវិល​ជាច្រើន​ឆ្នាំ​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ជាទូទៅ​មួយ​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់អង្គការសហប្រជាជាតិបន្ទាប់ពី​មានការ​ដាក់អោយអនុវត្ត​ច្បាប់​វិនិយោគ និង​បើកទូលាយ​សម្រាប់វិស័យ​ធនាគារ លោក​ឧកញ៉ា យាំ ស៊ុយ​សាំង និង​មិត្តភក្តិ​មួយចំនួនទៀត​បានធ្វើ​ដំណើ​រ​មក​រាជធានី​ភ្នំពេញ​ដើម្បី​ស្វែងយល់​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា។ ឧកញ៉ា យាំ ស៊ុយ​សាំង ដែលជា​អ្នកជំនួញ​ឆ្នើម​ម្នាក់ និង​ពោរពេញ​ទៅដោយ​ទស្សនៈវិស័យ​បាន​យល់ឃើញថា​ការបង្កើត​ធនាគារ​ព​ណិ​ជ្ជ អាចជួយ​ជម្រុញ​អោយ​កម្ពុជា​បង្កើន​នូវ​លំហូរ​ហិរញ្ញវត្ថុ​មួយ​ឡើងវិញ​បាន។ ធនាគារ UCBត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី៣១ ខែ​មិនា ឆ្នាំ១៩៩៤ ស្របតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ការអនុម័ត​យល់ព្រមរ​បស់​ធនាគារជាតិ​នៃ​កម្ពុជា។

ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ UCB បាន​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ នឹង​ប្រកប ដោយ​ទំនុកចិត្ត​ពី​សំណាក់​អតិថិជន ហើយ​បច្ចុប្បន្ននេះ​បាន​សហការ​ជា​ដៃគូ​ជាមួយ​ធនាគារ E.SUN ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នៅ​តៃវ៉ាន់។នាពេល​បច្ចុប្បន្ននេះ ធនាគារ UCB បានផ្តល់​ជូន​នូវ​គុណភាព​សេវាកម្ម​រឹតតែ​ប្រសើរ និង​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ ជូន​ដល់​អតិថិជន​ក្នុង​ព្រះរាជា​ណា​ច្រក​កម្ពុជា។

•    ធនាគារ UCB មាន​សាខា​ចំនួន ៩បូករួម​នឹង​ទីស្នាក់ការ​កណ្តាល ហើយ​សាខា​ទួលគោក​នេះ​ជា​សាខា​ទី៨ ហើយ​សាខា២ផ្សេងទៀត (សាខា​ទឹកថ្លា​ដែលមាន​អាស័យដ្ឋាន​នៅ​អគារ​លេខ #A123, A125, សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ និង សាខា​ទឹកល្អក់​ដែលមាន​ទីតាំងនៅ​អគារ​លេខ#342E-342F សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ)ដែល​នឹង​បើក​បំរើសេវា​កម្ម​នៅ​ចុងឆ្នាំ​នេះ។បច្ចុប្បន្ន​បុគ្គលិក​ធនាគារ UCB ទាំងអស់​មាន​ចំនួន ៣៩៨នាក់។

•    Bank products (សេវាកម្ម​ធនាគារ)មាន​អ្វីខ្លះ?
សេវាកម្ម​ធនាគារ​មានដូចជា៖ កម្ចី ហិរញ្ញប្បទាន​ពាណិជ្ជកម្ម កម្ចី​ឥណទាន​សំរាប់​ទិញ​គេហដ្ឋាន​ឥណទាន​វិ​បា​រូប​ន៏ សេវា​ផ្ទេរប្រាក់ សេវា​ដក​ប្រាក់ ការធានា​ពី​ធនាគារ លិខិតឥណទាន សក្ខីប័ត្រ​ឥណទាន​ជំនឿ​ទុកចិត្ត សេវា​ផ្ទេរប្រាក់​ពី​ក្រៅប្រទេស​តាម​ប្រព័ន្ធ​Swift។

•    រៀបរាប់​អំពី​សក្តានុពល​តំបន់​នេះ​ដែល​បណ្តាលអោយ​មានកា​រ​សំរេចចិត្ត​បើក​សាខា​ថ្មី​នៅ​តំបន់​ទួលគោក​ព្រោះ​តំបន់​នេះ​ជា​តំបន់​មាន​សក្តានុពល និង​ជាទី​តាំង​ដែល​ត្រូវបាន​គេ​ដឹងថា មាន​មនុស្ស​ដែលមាន​ឋានៈ​ជា​អភិជន​រស់នៅ ហើយ​វា​ក៏​ជា​តំបន់​ដែល​ប្រមូលផ្តុំ​ទៅដោយ ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏ទៃទៀត​ដែល​អាចជួយ​អោយ​យើង ធ្វើការ​ផ្សព្វ​ផ្សាយបាន​ងាយ   ស្រួល។

លើសពីនេះទៅទៀត​ទួលគោក គឺជា​តំបន់​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ដែល​ប្រមូលផ្តុំ​ទៅដោយ ខុន​ដូ សាលា​អន្តរជាតិ​ឯកជន យាន្ត​ដ្ឋា​ន ក្លិប​កំសាន្ត គ្លីនិក ស្ថានីយ៍​ប្រេងឥន្ធនៈ ក្រុមហ៊ុនធំៗ និង​ហាង​លក់ទំនិញ​ជាច្រើន​ទៀត​ដែល​សុទ្ធសឹងតែ​ជា​អតិថិជន​គោលដៅ។ ស្រប​ពេលដែល​កំនើនសេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​សមា​ហ​រ័​ណ​កម្ម​អាស៊ាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្មាំថ្មីៗនេះ មាន​ក្រុមហ៊ុន​ក្នុង និង​ក្រៅប្រទេស​ជាច្រើន​បាន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​សំ​នង់ ជាពិសេស​នៅ​ផ្នែក​ខាងជើង​នៃ​ទីក្រុង​ភ្នំពេញ​ដែល​ចំនុច​ចាប់ផ្តើម​គឺ​ពី​តំបន់​ទួលគោក​នេះ​ទៅ។ដើម្បី​ចាប់យក​ឱកាស​នេះ ថ្នាក់​គ្រប់គ្រង​ធនាគារ សហ​ពាណិជ្ជ ក.អ បាន​ប្រ​មើរ​មើល និង​វិភាគ​ទៅលើ​តំរូវការ​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​ទួលគោក​ហើយក៏​សំរេចចិត្ត​បើក​សាខា​ថ្មី​មួយ​នៅទីនេះ​ដើម្បី​បំពេញ​នូវ​រាល់​តំរូវការ​ផ្នែក​ហិរញ្ញវត្ថុ​លើ​គ្រប់​វិស័យ នៅក្នុង​តំបន់​នេះ។ សេចក្តីសន្និដ្ឋាន​រួម(និយាយ​អំពី​ចក្ខុវិស័យ​របស់​ធនាគា​រ​និយាយ​ជារួម​និង​និយាយ​ដោយឡែក​ចំពោះ​តំបន់​នេះ)ធនាគារ​នឹង​លើកកម្ពស់​សុខុមាលភាព និង វិបុលភាព​របស់​អតិថិជន ភាគទុន​និក និង បុគ្គលិក​តាមរយៈ​ការផ្តល់​សេវាកម្ម និង ផលិតផល​ហិរញ្ញវត្ថុ​កំរិត​ខ្ពស់ ក្នុង​បរិយាកាស​មួយ​ដែល​ប្រកបដោយ​សុ​ច្ចរិតភាព ភាព​បើកទូលាយ និង​យក​តម្រូវការ​អតិថិជន​ជា​គោល។

ធនាគារ​នឹង​ពង្រីក​ខ្លួន​ក្នុងនាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ និង​សំរេច​អោយបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​ដោយ​បន្តធ្វើ​យ៉ាងណា​អោយ​អតិថិជន​មាន​ទំនុកចិត្ត​លើសពី​ការរំពឹងទុក​ចំពោះ​សេវាកម្ម​ជាន់ខ្ពស់ និង​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​នានា​ប្រកបដោយ​ភាព​ច្នៃប្រឌិត។ចំពោះ​សាខា​ទួលគោក​នេះ​វិញ ធនាគារ​ពិតជា​មាន​ក្តីសង្ឃឹម​ចំពោះ​ការគាំទ្រ​ពី​សំណាក់​អតិថិជន ដែល​នៅក្នុង​តំបន់​ទួលគោក​ក៏ដូចជា​ពី​តំបន់ផ្សេងៗទៀត​ទូទាំង​រាជធានី​ភ្នំពេញ​តែម្តង។


(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com