ជាតិ
សង្គមជាតិ
មនុស្ស​ស្លាប់ និង​របួសធ្ងន់​ស្រាល ១១នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី៣ កក្កដា
04, Jul 2015 , 11:14 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស១ បាន​បាត់​បង់ជីវិត និង ៨នាក់​ផ្សេងទៀត បាន​រង​បួស​ធ្ងន់​ស្រាល ក្នុងករណី គ្រោះថ្នាក់​ចរាចរណ៍​ចំនួន៨លើក​ទូទាំងប្រទេស នៅ​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១។ នេះ​បើ​យោងតាម​ការ ផ្សាយ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ។



ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ៨គ្រឿង ក្នុងនោះ មាន​ម៉ូតូ​ចំនួន ៦គ្រឿង រថយន្ត​ធុន​តូច ១គ្រឿង យានផ្សេងៗ ១គ្រឿង និង​អ្នក​ថ្មើរជើង​ម្នាក់។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៤លើក ប្រជែង​គ្រោះថ្នាក់ ១លើក និង​ស្រវឹង ១លើក។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ៦នាក់ (យប់ ៥នាក់)៕

© រក្សាសិទ្ធិដោយ thmeythmey.com