សង្គមអន្តរជាតិ​
អន្តរជាតិ
ទណ្ឌិត​មួយរូប​នៅ​កាណាដា​ប្រកាស​ស្វែងរក​គូស្នេហ៍​លើ​អ៊ី​ន​ធឺ​ណែ​ត
04, Jul 2015 , 2:22 pm        
រូបភាព
ដោយ: ធីតា

សម្រាប់ Luka Magnotta ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​នៅ​កាណាដា មន្ទីរឃុំឃាំង​មិនមែនជា​ឧបសគ្គ​ក្នុង​រឿង​ស្នេហា​ឡើយ។ អ្នកទោស​រូបនេះ​បាន​ស្វែងរក​គូស្នេហ៍​ជា​បុរស​ដូចគ្នា​នៅលើ​គេហទំព័រ​មួយ។



ទណ្ឌិត​អាយុ ៣២ ឆ្នាំនេះ​បាន​បាត់បង់​ស្នេហា និង​ជាប់ពន្ធនាគារ បន្ទាប់ពី​គេ​បានសម្លាប់ និង​កាប់​និស្សិត​ប្រុស​ជនជាតិ​ចិន​ដែលជា​គូស្នេហ៍​របស់ខ្លួន កាលពី​ឆ្នាំ២០១។ យុវជន​នេះ​បានដាក់​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​គូស្នេហ៍​ដូចតទៅ៖ « ខ្ញុំ​ស្វែងរក​បុរស​នៅ​លីវ​ម្នាក់​សម្រាប់​ទំនាក់ទំនង​សេ្ន​ហា​យូរអង្វែង។ បុរស​ម្នាក់​នោះ​ត្រូវមាន​សម្បុរ​ស អាយុ​ចន្លោះ​ពី ២៨ ទៅ ៣៨ ឆ្នាំ និង​មាន​កាយសម្បទា​រឹងមាំ។ គឺជា​បុរស​ស្មោះត្រង់ មាន​កម្រិតវប្បធម៌​ល្អ មាន​ប្រាក់ចំណូល​ឋិតថេរ។ បើសិនជា​អ្នក​គិតថា អ្នក​អាច​ធ្វើជា​ទេវបុត្រ​របស់ខ្ញុំ​បាន សូម​ផ្ញើ​ព័ត៌មាន​លម្អិត​របស់​អ្នក​មក​ខ្ញុំ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​រូបថត​ពីរ​សន្លឹក »។ សេចក្តីប្រកាស​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​លើ​គេហទំព័រ Canadian Inmates Connect ដែលជា​បណ្តាញ​ភ្ជាប់​ទំនាក់ទំនង​រវាង​ទណ្ឌិត និង​ពិភព​ខាងក្រៅ។

ស្ថាបនិក​វ៉ិ​ប​សាយ​នេះ​បាន​មានប្រសាសន៍ថា ក្នុងចំណោម​អ្នកទោស ២០០ នាក់​ដែល​បាន​ចុះឈ្មោះ​លើ​គេហទំព័រ​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១២ នេះ Luka Magnotta គឺជា​អ្នកទោស​ដំបូង​ដែល​ល្បីល្បាញ៕



© រក្សាសិទ្ធិដោយ thmeythmey.com