ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី នឹង​អញ្ជើញ​អ្នកជំនាញ​គូស​ផែនទី Digital កំណត់ព្រំដែន​វិវាទ​កម្ពុជា និង​វៀតណាម ពីបារាំង
05, Jul 2015 , 12:00 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ ក្រៅពី​បញ្ជាក់​ពី​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការរក​យុត្តិធម៌ ដល់​អ្នករងគ្រោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ថ្លែង​បញ្ជាក់​ពី​ជំហរ​ការពារ​បូរណភាព​ព្រំដែន​កម្ពុជា នៅតាម​បណ្តោយ​ព្រំដែន​ផងដែរ ជាពិសេស​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ លោក​ថា បច្ចុប្បន្ននេះ លោក​បាន និង​កំពុង​សិក្សា​ពី​របៀប​កំណត់ផែនទី​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​កុំព្យូទ័រ​ជាមួយ​អ្នកបច្ចេកទេស​ពី​ប្រទេស​បារាំង ដើម្បី​កំណត់ព្រំដែន​​វិវាទរវាង​ប្រទេស​កម្ពុជា និង​វៀតណាម​ឲ្យ​បានច្បាស់លាស់។



សំឡេង​លោក សម រង្ស៊ី៖



លោក​ថ្លែង​បែបនេះ ក្នុង​ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​អ្នក​បាត់​បង់ជីវិត​ក្នុង​ព្រឹត្តិការណ៍ ផ្ទុះអាវុធ​កណ្តាល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៥ -៦ ខែកក្កដា ឆ្នាំ១៩៩៧ នៅ​ទី​ស្នាក់​កណ្តាល គណបក្ស​សង្គ្រោះ (CNRP) នៅ​ថ្ងៃទី៥ ខែកក្កដា​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ បាន និង​កំពុង​ពិភាក្សា​ជាមួយ​អ្នកបច្ចេកទេស​វាស់វែង​ផែនទី​មកពី​ប្រទេស​បារាំង ដើម្បី​កំណត់​ឲ្យ​ច្បាស់​ពី​បណ្តោយ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។ ​លោក សម រង្ស៊ី​ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោកជឿជាក់ថា ការវាស់វែង​ផែនទី​នេះ នឹង​បញ្ជាក់​ច្បាស់​ពី​ទឹកដី​កម្ពុជា។ ហើយ​ថា ការវាស់វែង​តាមប្រព័ន្ធ​បច្ចេកវិទ្យា ​កំណត់ព្រំដែន​ចុងក្រោយ​នេះ នឹង​ក្លាយជា​របាយការណ៍​មួយ​យ៉ាងសំខាន់ ដើម្បីធ្វើជាភស្តុតាង ក្នុងការតវ៉ា​លើ​ឆាក​អន្តរជាតិ ប្រសិន​ភាគី​ម្ខាង​មិន​យល់ព្រម។​

បើតាម​លោក សម រង្ស៊ី ការវាស់វែង​នេះ គឺ​ផ្អែកលើ​ផែនទី​ដែល​រដ្ឋាភិបាល​បារាំង​បានធ្វើ​នៅ​អំឡុង​សម័យ​អាណានិគមនិយម​បារាំង៕



© រក្សាសិទ្ធិដោយ thmeythmey.com