កីឡាអន្តរជាតិ
អន្តរជាតិ
សំបុត្រ​ទស្សនា​ការប្រកួត​Man City និង​ជម្រើសជាតិ​វៀតណាម មានតម្លៃ​ពី២៨ទៅ៨៥ដុល្លារ
08, Jul 2015 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
ហាណូយ៖ សំបុត្រ​ចូល​ទស្សនា​ការប្រកួត​មិត្តភាព​រវាង​ក្រុម​ជម្រើសជាតិ​វៀតណាម ជាមួយនឹង​ក្លិប​អង់គ្លេស Manchester City នៅ​កីឡដ្ឋាន My Dinh Stadiumនា​ថ្ងៃទី២៧ កក្កដា ខាងមុខនេះ នឹង​ដាក់លក់​ក្នុងតម្លៃ​ជា​កំណត់ត្រា​មួយ​នៅក្នុង​ប្រទេស​វៀតណាម។



ថ្លៃ​សំបុត្រ​សម្រាប់​កៅអី​នៅខាងមុខ​មានតម្លៃ​រហូតដល់១.៨ លាន​ដុង ស្មើនឹង ៨៥ដុល្លារ ដែលជា​តម្លៃ​ខ្ពស់បំផុត​មួយ​សម្រាប់​ព្រឹ​ត្ត​ការណ៍​បាល់ទាត់​នៅក្នុង​ប្រទេស​វៀតណាម​មិន​ធ្លាប់មាន​ពីមុនមក។

សម្រាប់​សំបុត្រ​តាម​ទីតាំង​ផ្សេង​ពីនេះ​មានតម្លៃ ១.៥លាន​ដុង(៧០ដុល្លារ), ១លាន​ដុង(៥០ដុល្លារ) និង​ថោក​បំផុត​ត្រឹម ៦សែន​ដុង(២៨ដុល្លារ)។ រាល់​សំបុត្រ​ចូល​ទស្សនា​ត្រូវបាន​ដាក់លក់​តាម​ទីកន្លែងផ្សេងៗគ្នា​ដូចជា តាម​ក្រុមហ៊ុន អង្គការ និង​តាម​ស្តង់​ក្នុង​កីឡដ្ឋាន​ផ្ទាល់​តែម្តង។

បើតាម​ការគ្រោងទុក ក្រុម​Manchester City នឹង​ទៅដល់​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី២៥ កក្កដា ហើយ​ពួកគេ​នឹងចូលរួម​នៅក្នុង​សកម្មភាព​របស់​សហគម​ន៍ មួយចំនួន​ក្នុងកំឡុងពេល ធ្វើដំណើរ​ទស្សនកិច្ច រយៈពេល​បី​ថ្ងៃ​របស់​ពួកគេ។

កីឡាករសំខាន់ៗដែល​ក្រុម​មេឃ​ខៀវ​នឹងត្រូវ​ដាក់​ឲ្យ​លេង​នា​ជំនួប​ជាមួយ​វៀតណាម​នោះ​រួមមាន កីឡាករ Sergio Aguero, Vincent Kompany, YayaToure, David Silva និង​កីឡាករល្បីៗជាច្រើនរូប​ទៀត​ក្នុងការ​ប្រកួត​ខាង​មុននេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com