ជាតិ
សង្គមជាតិ
តំណាង NGOs ស្នើគណៈកម្មការជំនាញសភា​ ពិភាក្សាសេចក្តីព្រាងច្បាប់NGO ដល់ចុងឆ្នាំ ២០១៥
08, Jul 2015 , 10:55 am        
រូបភាព
ដោយ:
នៅក្នុងសិក្ខាសាលា​ពិគ្រោះយោបល់ស្តី​ពីសេចក្តី​ព្រាង​ច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល នៅថ្ងៃនេះ លោក សឿង សារឿន នាយក​ប្រត្តិបត្តិ​អង្គការ CCC បានស្នើឲ្យគណៈកម្មការ​ជំនាញរបស់​រដ្ឋសភា ដែលកំពុង​តែមាន​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅក្នុង​ដៃ​ កុំអាលប្រញាប់ប្រញាលបញ្ជូន​សេចក្តី​ព្រាងច្បាប់​នេះឲ្យ​រដ្ឋសភា​អនុម័ត។



លោក សឿង សារឿន តំណាងអង្គការក្រៅរដ្ឋាភិបាលដែលប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ បានបង្ហាញ​ក្តី​ព្រួយបារម្ភយ៉ាងខ្លាំងពី​ខ្លឹម​សារ​នៃសេចក្តី​ព្រាង​ច្បាប់​នេះ​ ។ លោក សឿង សារឿន បញ្ជាក់​នៅក្នុង​វិមានរដ្ឋសភាដូច្នេះថា ៖« យើងស្នើឲ្យ​គណៈកម្មការជំនាញ​រដ្ឋសភា គួរ​បន្តពិភាក្សា​សេចក្តី​ព្រាង​ច្បាប់នេះ រហូតដល់​ចុងឆ្នាំ ២០១៥» ។ នៅ​ក្នុង​សិក្ខា​សាលា​នោះ តំណាងសហភាពអឺរ៉ុប ក៏លើកឡើង​ពីក្តីកង្វល់​របស់​ខ្លួន​មួយចំនួនពាក់​ព័ន្ធ​នឹង​សេចក្តី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាលនោះផងដែរ។ 

ដោយឡែកពេល​បើកសិក្ខាសាលាពិគ្រោះយោបល់​សេចក្តី​ព្រាង​ច្បាប់នេះ ប្រធាន​រដ្ឋសភា​ លោក ហេង សំរិន ក៏ស្នើឲ្យគណៈកម្មការជំនាញរបស់​រដ្ឋសភា ត្រូវស្តាប់​យោបល់ និងអនុសាសន៍នានា អ្នកចូលរួម​ ដែលបានលើកឡើង​នៅក្នុង​សិក្ខា​សាលា​នេះ​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com