ព័ត៍មានសុខភាព
សុខភាព៖ គួរ​រួមភេទ​ពេលណា បន្ទាប់​ពី​សម្រាលកូន​?
09, Jul 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ


​ជាធម្មតា ស្ត្រី​ត្រូវ​បាន​ណែនាំ ឱ្យ​រង់ចាំ​រហូត​ដល់​សប្តាហ៍​ទី ៦ បន្ទាប់​ពី​សម្រាលកូន មុន​នឹង​មាន​ការ​រួម​ភេទ ដោយសារ​ក្រោយ​ពេល​សម្រាលកូន អ្នក​មាន​ការ​ហូរឈាម និង​ហូរ​ទឹក​រំអិល ព្រមទាំង​មាន​ស្នាម​ជាំ និង​ស្លាកស្នាម នៅ​ទ្វារមាស​ផងដែរ​។​



ជា​ការពិត ស្ត្រី​ភាគច្រើន អាច​ទទួលយក​ការ​រួមភេទ នៅមុន​រយៈពេល​នេះ ប៉ុន្តែ ស្ត្រី​គួរ​ទទួលយក​ការ​ពន្យារកំណើត​ ​ដើម្បី​សុ​វត្តិភាព ក្នុង​ការបង្ក​កំណើត​ម្ដង​ទៀត​នៃ​គភ៌​។

​ការស្រាវជ្រាវ​បាន​បង្ហាញថា ស្ត្រី​ដែល​មិន​បំបៅកូន អាច​បញ្ចេញ​ពង​អូវុល លើកដំបូង​នៅ​ថ្ងៃទី ២៨ ក្រោយ​សម្រាលកូន​។ ជា​ការពិត រយៈពេល ៦ ទៅ ៩ ខែ​ដំបូង បន្ទាប់​ពី​សម្រាលកូន ស្ត្រី​អាច​មានឱកាស មាន​ផ្ទៃពោះ​ខ្ពស់ ដូច្នេះ ការ​ជ្រើស​យក​វិធី​ពន្យារកំណើត គឺជា​ជម្រើស​ល្អ​បំផុត បន្ទាប់​ពី​សម្រាលកូន​រួច​៕

ត្រួតពិនិត្យដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com