ព័ត៍មានសុខភាព
សុខភាព៖ រួមភេទ​រាល់ថ្ងៃ​ប្រហែលជា​អាចជួយ​អោយ​មនុស្ស​ប្រុស​មានកូន​បាន
12, May 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា មនុស្ស​ប្រុស​ដែលមាន​ប្រ​វ​តិ្ត​លើ​បញ្ហា​នៃ​ការ​មានកូន​ប្រហែលជា​អាច​រារាំង​មេជី​វិត​ឈ្មោល​ដែល​ខូច​DNAដោយ​បាញ់​ទឹកកាម​ក្នុងពេល៧ថ្ងៃជាប់ៗគ្នា។


លោកគ្រូ​ពេទ្យ David Greening នៅ​ប្រទេស​អូស្ត្រាលី​សរសេរ​អត្ថបទ​របស់គាត់​ចំនងជើង​ថា “ចូរ​បន្ត​អោយ​ចរន្តទឹក​នៅតែ​ហូរ​ទៀត​ទៅ” ។ គាត់​បាន​មានប្រសាសន៍ថា  “គេ​អាច​សន្និដ្ឋានថា គូ​ស្វាមីភរិយា​គួរតែ​ធ្វើការ​រួមភេទ​អោយបាន​រាល់ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​មុនពេល​ដែល​ដល់​ថ្ងៃ​ដែល​មេជី​វិត​ញី​របស់​ខាង​ស្រី​បញ្ចេញ​មក” ។

ការសិក្សា​របស់លោក Greening ត្រូវបាន​ចុះផ្សាយ​នៅថ្ងៃនេះ​ក្នុង​សារព័ត៌មាន Amsterdam ប្រទេស Netherlands នៅឯ​ស​និ្ន​សិទ​លើក​ទី ២៥របស់​សហគមន៍​អ៊ឺរ៉ុប​ស្តីអំពី​ការបន្ត​ពូជ​របស់​មនុស្ស និង​អំ​ប្រី​យ៉ុង ។

លោក Greening បាន​សិក្សា​ទៅលើ​មនុស្ស​ប្រុស​ចំនួន ១១៨នាក់​ដែលមាន​ប្រវត្តិ​អសមត្ថភាព​ក្នុងការ​មានកូន រលូត​កូន ឬ​ការបន្ត​ពូជ​តាម​Vitro Fertilization (IVF)បរាជ័យ​ដោយសារ​តែមាន​មេជី​វិត​ឈ្មោល​ដែលមាន DNA ខូចខាត​លើសពី ១៥% ។

នៅក្នុង​ការសិក្សា​មួយ​នេះ មនុស្ស​ប្រុស​ទាំងអស់​គឺ​តម្រូវអោយធ្វើ​ការបាញ់ទឹក​កាម​ជា​រៀងរាលថ្ងៃ ។ បន្ទាប់មក​ពួកគេ​បានផ្តល់​នូវ​ទឹកកាម​ដែលមាន​ចំនួន​កាន់តែច្រើន​ដើម្បី​យកទៅ​ធ្វើការ​ពិនិត្យ ហើយ​ក្នុង​ទឹកកាម​ទាំង​នោះបាន​បង្ហាញថា ការខូចខាត DNA របស់​មេជី​វិត​ឈ្មោល​ត្រូវបាន​កាត់បន្ថយ​រហូត​ដល់ ៨១%ភាគរយ ។

លោក Greening សរសេរថា នោះ​ប្រហែល​មកពី​ប្រព័ន្ធ​ប្រដាប់បន្តពូជ​រប​ស់បុរ​ស​កាលណា​មាន​មេជី​វិត​ឈ្មោល​ហើយ មិនសូវ​យកមកប្រើ​ទើប​កើតមាន​បញ្ហា​ដូច្នេះ ។

ចំណែក ១៩%ដែល​នៅសល់​មានន័យថា​ជាការ​ខូចខាត DNA របស់​មេជី​វិត​ឈ្មោល​មាន​ចំនួន​កាន់តែច្រើនឡើងៗ ។ លោក Greening និយាយថា ពួកគេ​ប្រហែល​ជាមាន​បញ្ហា​មួយទៀត​គឺ មិនទាន់មាន​ភស្តុតាង​នៅឡើយ​ទៅលើ​យុទ្ធសាស្ត្រ​នៃ​ការបញ្ចេញ​ទឹកកាម​ដែល​គាត់​បាន​សាកល្បង​ធ្វើ ។
ការបាញ់​ទឹកកាម​ជា​ញឹកញាប់​ក៏​អាចធ្វើ​អោយកំលាំង​ចលនា​របស់​មេជី​វិត​ឈ្មោល​កាន់តែខ្លាំង​ដែរ ។

លោក Greening សរសេរថា “ជំរើស​នៃ​ការអោយ​បាញ់​ទឹកកាម​ប្រហែលជា​អាច​ច្រើន ឬ​តិចជាង ៧ថ្ងៃ ប៉ុន្តែ​គិតថា​រយៈពេល​តែមួយ​សប្តាហ៍​គឺអាច​ងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​ពេញចិត្ត​នឹងធ្វើ” ។ គាត់​បាន​បន្ថែមទៀតថា គួរតែមាន​ការស្រាវជ្រាវ​អោយ​កាន់តែច្រើន​បន្ថែមទៀត​ដើម្បី​តាមដាន ប្រសិនបើ​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ​មានការ​កើនឡើង​ដោយសារតែ​លទ្ធផល​មកពី​ការបាញ់ទឹក​រាល់ថ្ងៃ ។



© រក្សាសិទ្ធិដោយ thmeythmey.com