ជាតិ
សង្គមជាតិ
វៀតណាម​រម្លឹក​គុណ​ចំពោះ​កងទ័ព​របស់ខ្លួន ដែល​បាន​ជួយ​កម្ពុជា​ឲ្យ​ផុតពី​របប ប៉ុល ពត
11, Jul 2015 , 8:59 am        
រូបភាព
ដោយ:
 
អនុប្រធាន​សមាគម​វៀតណាម-កម្ពុជា លោក វ៉ូ វឿ​ង​រៀ​ត (Vu Vuong Viet)បាន​មានប្រសាសន៍​នៅក្នុង​សន្និបាត​រវាង​សមាគម​កម្ពុជា-វៀតណាម នៅក្នុង​ប្រទេស​វៀតណាម​ថា​គុណបំណាច់​ចំពោះ​បក្ស រដ្ឋ កងទ័ព និង​ប្រជាជន​វៀតណាម ដែល​បាន​ឧបត្ថម្ភ​គាំ​ត្រ​យ៉ាង​ធំធេង​ចំពោះ​ប្រជាជន​កម្ពុជា នៅ​គ្រប់​ដំណាក់កាល​នៃ​ការតស៊ូ​រំដោះជាតិ​កម្ពុជា ពី​របប​ប្រល័យពូជសាសន៍ និង​ការកសាង​សន្តិភាព​បង្រួបបង្រួម​ជាតិ​វិញ និង​ការស្តារ​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន។ នេះ​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP កាលពី​ថ្ងៃទី៨ កក្ត​ដា។



អនុប្រធាន​សមាគម​វៀតណាម-កម្ពុជា លោក វ៉ូ វឿ​ង​រៀ​ត (Vu Vuong Viet)បាន​មានប្រសាសន៍ ថា កម្ពុជា​ពិតជា​មិនអាច​ភ្លេច​បានឡើយ ខណៈពេល​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរបាន​ប្រយុទ្ធ​ប្រកៀក​ស្មា​ប្រឆាំងនឹង​សត្រូវ​រួម ដើម្បី​រំដោះ​ប្រទេសជាតិ​ឱ្យ​រួច​ផុតពី​របប​អាណានិគម​ឈ្លានពាន​បរទេស និង​ទទួលបាន​ឯករាជ អធិបតេយ្យភាព​ទឹកដី និង​ការបង្រួបបង្រួម​ជាតិ​ផង។ លោក​ថ្លែង​បែបនេះ នៅក្នុង​សន្និបាត​ស្តីពី​ការផ្លាសប្តូរ​បទពិសោធ​ន៍​ការងារ រវាង​សមាគម​កម្ពុជា-វៀតណាម នៅ​ខេត្ត​ដុង​ថាប់ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៧-៨ កក្ត​ដា។

សារព័ត៌មាន​AKPដដែល​បាន​ស្រង់​សំដី​របស់លោក លោក វ៉ូ វឿ​ង​រៀ​ត (Vu Vuong Viet) ទៀតថា​សមាគម​នៃ​ប្រទេស​ទាំងពីរ​បានរួម​គ្នា​ឆ្លងកាត់​គ្រប់​ឧបសគ្គ​ចាប់តាំងពី​ឆ្នាំ១៩៧៥មក គឺ​នៅក្នុង​ដំណាក់កាល​នៃ​ការបង្កើត​និង​អភិវឌ្ឍន៍​របស់​ស​មាគ​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ។ ហើយ​ចាប់តាំងពី​ឆ្នាំ១៩៧៩ នៃ​ការបង្កើត​សមាគម​មិត្តភាព​នេះ​មក គឺ​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ការលើក​កម្ពុ​ស់​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន​ប្រទេស​ទាំងពីរ រួមចំណែក​ក្នុង​សកម្មភាព​ការទូត បក្ស និង​រដ្ឋ​នៃ​ប្រទេស​ទាំងពីរ ដែល​នាំមក​នូវ​សមិទ្ធផល​ដ៏​ល្អប្រសើរ។

នៅក្នុង​សន្និបាត​ដែលមាន​ប្រតិភូ​ភាគី​កម្ពុជា​ទៅ​ចូល​រូ​ម ៦០រូប និង​មាន​លោកស្រី ម៉ែន សំអន អធិការកិច្ច​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា-វៀតណាម​ចូលរួម​ផង​គឺ​លោកស្រី ម៉ែន សំអន និង​លោក វ៉ូ វឿ​ង​រៀ​ត (Vu Vuong Viet) បាន​ថ្លែង​ដូចគ្នា​ថា សមាគម​នៃ​ប្រទេស​ទាំង​ពីរបាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ពង្រឹង​ចំណងមិត្តភាព និង​សហប្រតិបត្តិការ ការកសាង​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​ប្រទេស​ទាំង​ពីរ។ បន្ថែម​ពីនេះ លោក វ៉ូ វឿ​ង​រៀ​ត (Vu Vuong Viet) បាន​មានប្រសាសន៍​ទៀតថា ជំនួប​គ្នា​លើក​នេះ គឺ​ដើម្បី​ផ្លាស់ប្តូរ​យោបល់ ដកស្រង់​បទពិសោធន៍​ពីគ្នា និង​ដើម្បី​ធ្វើ​ផែនការ​សកម្មភាព​បន្ត​ពង្រឹង​សាមគ្គីភាព​និង​មិត្តភាព​រវាង​សមាគម​នៃ​ប្រទេស​ទាំងពីរ៕


© រក្សាសិទ្ធិដោយ thmeythmey.com