កីឡាជាតិ
ជាតិ
វឌ្ឍនាការ​កបាន៨គ្រាប់ ស៊ីម៉ាក់​ស្គាល់​បរាជ័យ និង​កាត​ក្រហម៤នៅ​ស្តា​ត​ចាស់
11, Jul 2015 , 5:53 pm        
រូបភាព
ចាន់ វឌ្ឍនាកា រកបាន​៨គ្រាប់ក្នុងជ័យជម្នះ ១២-២ របស់​បឹងកេតលើ​គិរីវង់។ រូបថត Cam Photo Agency
ចាន់ វឌ្ឍនាកា រកបាន​៨គ្រាប់ក្នុងជ័យជម្នះ ១២-២ របស់​បឹងកេតលើ​គិរីវង់។ រូបថត Cam Photo Agency
ដោយ: រួបរួម
ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​សប្តាហ៍​ទី៤នា​ថ្ងៃ​សៅរ៍ ទី១១ ខែកក្កដា នេះ បានបញ្ចប់​ជាមួយនឹង​កំណត់ត្រា​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍។ នៅ​ទីលាន​បាល់ទាត់​ទន្លេបាទី បឹងកេត​អង្គរ​បាន​យកឈ្នះ​គិរីវង់​សុខ​សែន​ជ័យ ១២-២ ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា រក​គ្រាប់​បាល់​បញ្ចូល​ទី​តែម្នាក់ឯង​រហូតដល់​ទៅ៨គ្រាប់។



នៅ​ទីលាន​មួយទៀត​នៃ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី ខ្សែប្រយុទ្ធ​ហ្គា​ណា Barry Leuluma បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន៣គ្រាប់​សម្រាប់​ជ័យជម្នះ​របស់​ណាហ្គា​វើ​ល​លើ​ស៊ីម៉ាក់។ នេះ​ជា​បរាជ័យ​លើកដំបូង​របស់​ក្រុម​ចំណូល​ថ្មី​ស៊ីម៉ាក់​ក្រោម​ការដឹកនាំ​របស់លោក មាស សំអឿន។

ដោយឡែក​នៅលើ​ទីលាន​ស្តា​ត​ចាស់​រវាង​ក្រុម​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ និង​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ មានការ​ប្រកួត​ពោរពេញ​ទៅ​ជម្លោះ។ ម្ចាស់ផ្ទះ​បានទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ២-១ ដោយមាន​ការបណ្តេញចេញ​កីឡាករ​ការពារជាតិ២រូប និង​កីឡាករ​ថា​យ​ហ្គឺ​រ២រូប។

សារព័ត៌មានថ្មីៗ នឹង​ផ្តល់ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត។



© រក្សាសិទ្ធិដោយ thmeythmey.com