ជាតិ
សង្គមជាតិ
ថ្ងៃ​ចេញ​បួស​របស់​សាសនិក​ឥស្លាម​អាច​ត្រូវ​ថ្ងៃទី១៧ ឬ១៨ កក្កដា
12, Jul 2015 , 10:28 am        
រូបភាព
នៅមាន​ភាពស្រពិចស្រពិល​នៅឡើយ ក្នុងការ​កំណត់​ថ្ងៃជា​ក់លាក់ ថ្ងៃ​ស្រាយ​បួស ឫ​ចេញ​បួស​ខែ​រ៉ា​ម៉ា​ឌន ឆ្នាំ២០១៥នេះ។ ភាព​ស្រ​ពិ​ច​ស្រ​ពិ​ច បានកើត​មាន​ជា​រៀងរាល់ឆ្នាំ ព្រោះថា ថ្ងៃ​ចេញ​បួស អាច​ត្រូវ​នឹង​ថ្ងៃទី២៩ ខែ​រ៉ា​ម៉ា​ឌន ទៅតាម​ការមើលឃើញ​ខ្នើត។ ប្រសិនបើ ករណី​មើលមិនឃើញ​ទេនោះ គ្រប់​អ្នក​កាន់សាសនា​ឥស្លាម​ទាំងអស់ ដែល​កំពុង​ប្រតិបត្តិ​បួស ចាំបាច់​ត្រូវ​បង្គ្រប់​ការ​បួស​របស់ខ្លួន ឲ្យ​បាន​ពេញ៣០ថ្ងៃ នៃ​ខែ​រ៉ា​ម៉ា​ឌន។



យោងតាម​សេចក្តីជូនដំណឹង​របស់​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បាន​ឲ្យ​ដឹងថា ការចាប់ផ្តើម​មើល​ខ្នើត​ខែ​សា​វ៉ាល់ គឺ​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃទី២៩ ខែ​រ៉​ម៉ា​ឌន ដែល​ត្រូវ​នឹង​ថ្ងៃទី ១៦ កក្កដា ឆ្នាំ២០១៥ខាងមុខនេះ។ 

លោក សុះ កំ​រ៉ី ក្នុងនាម​ជា​ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី៦ កក្កដា ដោយ​ប្រាប់​ទៅ​បណ្តា​អ៊ី​មុំ​ា​គ្រប់​ជាន់ថ្នាក់ (ថ្នាក់ដឹកនាំ​សាសនា​នៅតាម​មូលដ្ឋាន) ឲ្យ​មានការ​ចាត់តាំង​គណៈកម្មកា​រ សម្រាប់​មើល​ខ្នើត​ខែ​សា​វ៉ាល់​នេះ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ល័​ក្ខ​ខណ្ឌ​ដែល​អាច​យកជាការបាន។ ក្នុងករណី​មើលឃើញ​ខ្នើត ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​ចៅ​ហ្វា​ង ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ត្រឹម​ល្ងាច​ថ្ងៃទី១៦ កក្កដា។

រាល់​ការប្រកាស​ពី​ការ​ស្រាយ​បួស ឫ​ចេញ​បួស នឹងត្រូវ​ប្រកាស​តាមរយៈ​ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​អប្សរា​នៅ​ល្ងាច​ថ្ងៃទី ១៦ កក្កដា វេលា​ម៉ោង ៧និង១៥នាទី ឫ​តាម​វិទ្យុ FM 96 MHz វេលា​ម៉ោង៩ យប់៕


© រក្សាសិទ្ធិដោយ thmeythmey.com