ជាតិ
សង្គមជាតិ
សាកលវិទ្យាល័យ​កម្ពុជា​ណាខ្លះ​ ដែល​ទទួលស្គាល់​ដោយ​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន?
12, Jul 2015 , 7:59 pm        
រូបភាព
ដោយ:

ជាគោលការណ៍​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន(AUN = ASEAN University Network)គឺជា​ស្ថាប័ន​មួយ​របស់​អាស៊ាន​ដែល​បង្កើតឡើង​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ១៩៩៥ក្នុង​គោលបំណង​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​ធនធានមនុស្ស​តាមរយៈ​ការពង្រឹង​នូវ​បទដ្ឋាន​នៃ​សាកលវិទ្យាល័យ​នៅក្នុង​តំបន់។សម្រាប់​ភាគី​កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន​នៅ​ឆ្នាំ១៩៩៩ពោលគឺ​ក្រោយពី​កម្ពុជា​បាន​ក្លាយជា​សមាជិក​ពេញអង្គ​របស់​អាស៊ាន។



អ្វីដែល​គួរកត់សម្គាល់​នោះ​មានតែ​សាកលវិទ្យាល័យ​កម្ពុជា​ពីរ​តែប៉ុណ្ណោះ​ដែល​ត្រូវបាន​ទទួលស្គាល់​ក្នុង​បទដ្ឋាន​ឬ​ស្តង់ដារ​អាស៊ាន។ក្នុងនោះ​រួមមាន​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ដែល​សុទ្ធសឹងតែ​ជា​គ្រឹះស្ថាន​សារ​ធាណៈ​ឈានមុខ​គេ​នៅ​កម្ពុជា។

បច្ចុប្បន្ន​សមាជិក​រប​ស់​បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន​មានការ​គាំទ្រ​ពី​សមាជិក​អាស៊ាន​ទាំង​ដប់។ ក្នុងនោះ​ផងដែរ បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន​មាន​សាកលវិទ្យាល័យ​ដែលជា​សមាជិក៣០សាកលវិទ្យាល័យ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​ផង។

AUN មាន​យុទ្ធសាស្ត្រចម្បងៗរបស់ខ្លួន​ក្នុងការ​ជម្រុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ក្នុងការ​អភិវឌ្ឍន៍​រប​ស់​ខ្លួន​ដូចជា៖
១. ពង្រឹង​នូវ​បណ្តាញ​នៃ​ការ​សហប្រតិបត្តិការ​ក្នុងចំណោម​សាកលវិទ្យាល័យ​របស់​អា​ស៊ាន
២. លើកកម្ពស់​ការសិក្សា​ដែលមាន​លក្ខណៈ​សហប្រតិបត្តិ​ការ​គ្នា​ដូចជា​ការស្រាវជ្រាវ និង​កម្មវិធី​អប់រំ
៣. លើកកម្ពស់​សហប្រតិបត្តិ​ការ​និង​រួបរួម​ក្នុងចំណោម​អ្នកមានចំណេះដឹង​អប់រំ​ខ្ពស់​និង​អ្នកស្រាវជ្រាវ​នៅក្នុង​ចំណោម​សមាជិក​អាស៊ាន
៤. ផ្តល់នូវ​ទម្រង់​និង​គោលការណ៍​ដែលមាន​លក្ខណៈ​បទដ្ឋាន​អប់រំ​ខ្ពស់​នៅក្នុង​តំបន់​អាស៊ាន

គួរបញ្ជាក់​ផងដែរ​សាកលវិទ្យាល័យ​ដែលជា​សមាជិក​របស់​AUN គឺ​មិន​ត្រឹមតែ​ទទួល​គុណភាព​អប់រំ​ពី​បណ្តា​ប្រទេស​អាស៊ាន​តែប៉ុណ្ណោះ​នេះ​ទេ​តែ​ក៏ត្រូវ​បានទទួល​ស្គា​ល់ពី​ដៃគូ​សហ-ប្រតិបត្តិការធំៗដូចជា​សហភាប​អឺរ៉ុប​ស្ថាប័ន​ជំនាញ​អង្គការសហប្រជាជាតិ​លើ​វិស័យ​អប់រំ​អង្គការ jicaវិទ្យាស្ថាន​អាស៊ី​អឺរ៉ុប​និង​ស្ថាប័ន​វិស័យ​អបរំ​ជាច្រើន​ផ្សេងទៀត៕


 


© រក្សាសិទ្ធិដោយ thmeythmey.com