ជាតិ
សង្គមជាតិ
កម្ពុជា​បាន​មេដាយសំរិទ្ធ និង​រង្វាន់​កិត្តិយស​ពី​ការប្រឡង​រូបវិទ្យា​អូ​ឡាំ​ព្យា​ដ​នៅ​ឥណ្ឌា
13, Jul 2015 , 12:16 pm        
រូបភាព
រូបថតពី​ហ្វេសប៊ុក​ក្រសួងអប់រំ យុវជន និងកីឡា
រូបថតពី​ហ្វេសប៊ុក​ក្រសួងអប់រំ យុវជន និងកីឡា
 
ការប្រឡង​រូបវិទ្យា​អូ​ឡាំ​ព្យា​ដ អន្តរជាតិ​លើក​ទី៤៦ បាន​ប្រព្រឹត្តទៅ​រយៈពេល៨ថ្ងៃ ពីថ្ងៃ​ទី៥ដល់​ថ្ងៃទី១២ខែកក្កដា នៅក្នុង​ប្រទេស​ឥណ្ឌា។ ក្នុងការ​ប្រឡង​នេះ កម្ពុជា​បាន​បញ្ជូន​បេក្ខជន​ចំនួន៥រូប ទៅ​ចូលរួម​នៅក្នុង​ការប្រកួត​នេះ។


ក្នុងចំណោម​សិស្ស​កម្ពុជា៥រូប​ដែល​បាន​ទៅ​ប្រឡង មាន២រូប​ទទួលបាន​មេដាយ​ចំនួន២ពី​ការប្រឡង​នេះ គឺ​មេដាយសំរិទ្ធ​ចំនួន១ និង​ពានរង្វាន់​កិត្តិយស​ចំនួន១ ។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តីពី​លទ្ធផល​នៃ​ការចូលរួម​របស់​សិស្ស​កម្ពុជា ក្នុង​ការប្រឡង​រូបវិទ្យា​អូ​ឡាំ​ព្យា​ដ អន្តរជាតិ​លើក​ទី៤៦ យុវជន ហេង សូ​វិ​រ៉ូ ជា​សិស្ស​នៃ​វិទ្យាល័យ​បាក់​ទូក រាជធានី​ភ្នំពេញ ទទួលបាន​មេដាយសំរិទ្ធ និង​យុវតី ប្រាក់ ស៊ីវ​ហួរ ជា​សិស្ស​នៃ​វិទ្យាល័យ​មង្គលបុរី ខេត្តបន្ទាយមានជ័យ ទទួលបាន​ពានរង្វាន់​កិត្តិយស៕





© រក្សាសិទ្ធិដោយ thmeythmey.com