ជាតិ
សង្គមជាតិ
ដំឡើង​តំណែង ផ្ទេរ​ភា​កិច្ច​មន្ត្រីនគរបាល១០៥នាក់ ក្នុង​ខេត្តកំពង់ធំ
13, Jul 2015 , 3:30 pm        
រូបភាព
ដោយ:
កំពង់ធំ៖ នា​ព្រឹក​ថ្ងៃទី១៣ ខែកក្កដា ខេត្តកំពង់ធំ សាលាខេត្ត​កំពង់ធំ​បាន​ប្រារព្ធ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​ដំឡើង​ឋានន្តរសក្តិ ដល់​មន្ត្រីនគរបាល​ខេត្ត។ ពិធី​នេះ​ប្រព្រឹត្តទៅ​នៅក្នុង​សាលប្រជុំ​សាលាខេត្ត ដោយមាន​ការចូលរួម​ពី​លោក​អភិបាលខេត្ត នាយ​ឧ​ត្ត​ម​សេនីយ៍ ចាន់ អ៊ា​ន អគ្គ​ស្នងការរង​នគរបាលជាតិ និង​អ្នកចូលរួម​ផ្សេងទៀត​ប្រមាណ៥០០នាក់។



«ពិធី​នេះ​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​ដំឡើង​ឋានន្តរសក្តិ​នេះ បានស្នើ​ឡើងពី​មន្ត្រីនគរបាល​ខេត្ត ជូនទៅ​ថ្នាក់លើ​ដើម្បី​តែងតាំង​មន្ត្រីនគរបាល​ឱ្យ​សក្តិសម​នឹង​អតីតភាព​ការងារ»។ នេះ​បើតាម​ការ​ថ្លែង​ឱ្យដឹងពី​លោក​វរសេនីយ៍ត្រី ថុ​ន ប៊ុន​ថេ​ង។ លោក​បាន​បន្តថា មន្ត្រីនគរបាល​ដែល​ត្រូវ​ប្រកាស​តែងតាំង ផ្ទេរ​ភារកិច្ច និង​ដំឡើង​ឋានន្តរសក្តិ សរុប​ចំនួន១០៥នាក់ ក្នុងនោះ​នគរបាល​ស្រី​មាន​ចំនួន៣នាក់។ ដោយឡែក មន្ត្រីនគរបាល​ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង មាន​ចំនួន៣៨នាក់ (ស្រី១នាក់) ស្នងការរង២នាក់ នាយការិយាល័យ ៥នាក់ នាយរង​ការិយាល័យ ២៤នាក់ និង​អធិការរង ៧នាក់។ លោក​វរសេនីយ៍ត្រី​បន្ថែមថា នៅក្នុង​ពិធី​នេះដែរ មាន​ដំឡើង​ឋានន្តរសក្តិ​ដល់​នគរបាល​ខេត្ត​ចំនួន៦៧នាក់ (ស្រី២នាក់) ដែល​នៅ​ក្នុងនោះ ថ្នាក់​វរសេនីយ៍ទោ ២៨នាក់ ថ្នាក់​វរសេនីយ៍ត្រី ៣៧នាក់ និង​ថ្នាក់​អនុសេនីយ៍ឯក ២នាក់។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅក្នុង​ផ្ទេរ​ភារកិច្ច ដើម្បី​បំពេញបន្ថែម​កន្លែង​ដែល​ខ្វះចន្លោះ ក្រោយពី​មន្ត្រីនគរបាល​មួយចំនួន​បាន​ចូលនិវត្តន៍។ មួយវិញទៀត ការដំឡើង​ឋានន្តរសក្តិ ត្រូវធ្វើឡើង​តាម​បទពិសោធន៍​ការងារ​កន្លងមក ព្រមទាំង​មាន​អតីតភាព​ការងារ ព្រមទាំង​មាន​សមត្ថភាព​ក្នុងការ​បំពេញភារកិច្ច។

«នេះ​គឺ​បង្ហាញ​ពី​ការ​ចិត្ត​ទុកដាក់​ពី​ថ្នាក់លើ​ចំពោះ​មន្ត្រីនគរបាល​ខេត្ត ចំពោះ​ការបំពេញភារកិច្ចបានល្អ»។ នេះ​ជាការ​បញ្ជាក់​របស់លោក​អធិការ​ស្រុក​កំពង់ស្វាយ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com