កីឡាអន្តរជាតិ
អន្តរជាតិ
Raheem Sterling ទៅ Man City រីឯ Robin van Persie ទៅ Fenerbahce
15, Jul 2015 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ


កាលពី​ម្សិលមិញ​នេះ មានការ​ផ្ទេរ​កីឡាករ​សំខាន់​ពីររូប​ក្នុងប្រទេស​អង់គ្លេស គឺ​ខ្សែបម្រើ​ស្លាប​Raheem Sterling របស់ Liverpool និង ខ្សែប្រយុទ្ធ​Robin van Persieរបស់ Manchester United ។ក្លិប​មេឃ​ខៀវ​Manchester City បានប្រកាស​នាំយក​កីឡាករ Raheem Sterling ពី​Liverpool ជា​ផ្លូវការ​ហើយ​ក្នុងតម្លៃ ៤៩លាន​ផោន ជាង៧៨លាន​ដុល្លារ ក្នុង​កិច្ចសន្យា​រយៈពេល៥ឆ្នាំ ខណៈ Robin van Persieផ្លាស់​ទៅ Fenerbahceរបស់ តួ​ក​គី ក្នុងតម្លៃ​បិទ​ជិត​មួយ​និង​ចុះកិច្ចសន្យា​រយៈពេល៣ឆ្នាំ។



ខ្សែប្រយុទ្ធ​វ័យ២០ឆ្នាំ​ដែល​ហង្ស​ក្រហម​នាំយក​ពី​QPR កាលពី​ឆ្នាំ២០១០ បាន​ក្លាយជា​កីឡាករ​ថ្លៃ​បំផុត​របស់​អង់គ្លេស​បន្ទាប់ពី​ផ្លាស់​មក​ទឹកដី Etihad Stadium ហើយ​រូបគេ​ក៏ត្រូវ​បាន​អ្នកចាត់ការ​ទូទៅ​របស់​មេឃ​ខៀវ​លោក Manuel Pellegrini សរសើ​ថា​ជា​ខ្សែប្រយុទ្ធ​ល្អ​បំផុត​មួយរូប​លើ​លោក​ផងដែរ។

ចំណែក​កីឡាករ Robin van Persieដែល​ចាក​ចេញពី Man United នោះ បានបង្ហាញ​ខ្លួន​ជាមួយ​ក្រុម Fenerbahceហើយ​កាលពី​ម្សិលមិញ​ក្នុង​កីឡដ្ឋាន SukruSaracoghuដោយមាន​ការស្វាកមន៍​ពី​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ។ ហើយ​អតីត​ខ្សែប្រយុទ្ធ​របស់​Arsenalរូបនេះ សន្យាថា​នឹង​ជួយ​ឲ្យ Fenerbahceឈ្នះ​ពាន​ច្រើន​ក្នុង​រដូវ​កាល​ថ្មី​ខាង​មុននេះ។

ការផ្ទេរ​កីឡាករ​កន្លងមក៖

១៤ កក្កដា
Raheem Sterling [Liverpool - Manchester City] ជាង ៧៨លាន​ដុល្លារ
Robin van Persie [Manchester United - Fenerbahce] តម្លៃបិទ​ជិត
Carl Jenkinson [Arsenal - West Ham] ខ្ចី​ជើង
Allan Nyom [Udinese - Watford] តម្លៃបិទ​ជិត


១៣ កក្កដា
AsmirBegovic [Stoke - Chelsea] ជិត១៣លាន​ដុល្លារ
Filippo Costa [Chievo - Bournemouth] ខ្ចី​ជើង
Ollie McBurnie [Bradford - Swansea] តម្លៃបិទ​ជិត
Morgan Schneiderlin [Southampton - Manchester United] ជិត៤០លាន​ដុល្លារ
Bastian Schweinsteiger [Bayern Munich - Manchester United] ជាង ២៣លាន​ដុល្លារ​បើតាម​របាយការណ៍


១២ កក្កដា
Glen Johnson [Liverpool - Stoke] គ្មាន​តម្លៃ​ខ្លួន
IkerCasillas [Real Madrid - Porto] គ្មាន​តម្លៃ​ខ្លួន

១១ កក្កដា
ValonBehrami [Hamburg - Watford] តម្លៃបិទ​ជិត
MatteoDarmian [Torino - Manchester United] ជាង ១៩លាន​ដុល្លារ បើតាម​របាយការណ៍
GeorginioWijnaldum [PSV Eindhoven - Newcastle] ជាង២៣លាន​ដុល្លារ

១០ កក្កដា

YohanCabaye [Paris St-Germain - Crystal Palace] ជិត១៦លាន​ដុល្លារ
Shay Given [Aston Villa - Stoke] គ្មាន​តម្លៃ​ខ្លួន
IdrissaGueye [Lille - Aston Villa] តម្លៃបិទ​ជិត
Angelo Ogbonna [Juventus - West Ham] ជាង ១៦លាន​ដុល្លារ បើតាម​របាយការណ៍
Marco van Ginkel [Chelsea - Stoke] ខ្ចី​ជើង

៩ កក្កដា
Steven Nzonzi [Stoke - Sevilla] ជាង ១១លាន​ដុល្លារ

៨ កក្កដា
Toby Alderweireld [Atletico Madrid - Tottenham] តម្លៃបិទ​ជិត

៧ កក្កដា
Cuco Martina [FC Twente - Southampton] Undisclosed
Sammy Ameobi [Newcastle - Cardiff] ខ្ចី​ជើង
Bryan Ruiz [Fulham - Sporting Lisbon] តម្លៃបិទ​ជិត

៦ កក្កដា
Etienne Capoue [Tottenham - Watford] តម្លៃបិទ​ជិត
EnesUnal [Bursaspor - Manchester City] តម្លៃបិទ​ជិត
Nani [Manchester United - Fenerbahce] ជិត៧លាន​ដុល្លារ
Andrea Pirlo [Juventus - New York City] គ្មាន​តម្លៃ​ខ្លួន
ArdaTuran [Atletico Madrid - Barcelona] ជាង ៣៨លាន​ដុល្លារ
Lukas Podolski [Arsenal - Galatasaray] ជិត ៣លាន​ដុល្លារ

៣ កក្កដា

RadamelFalcao [Monaco - Chelsea] ខ្ចី​ជើង
Luiz Adriano [Shakhtar Donetsk - AC Milan] ជាង ៩លាន​ដុល្លារ
Mario Pasalic [Chelsea - Monaco] ខ្ចី​ជើង
Carlos Bacca [Sevilla - AC Milan] ជាង ៣៣លាន​ដុល្លារ

១ កក្កដា
Nathaniel Clyne [Southampton - Liverpool] ជិត ២០លាន​ដុល្លារ
Sebastian Coates [Liverpool - Sunderland] តម្លៃបិទ​ជិត
Sylvain Distin [Everton - Bournemouth] គ្មាន​តម្លៃ​ខ្លួន
Eder [Sporting Braga - Swansea] គ្មាន​តម្លៃ​ខ្លួន
MatejVydra [Udinese - Watford] គ្មាន​តម្លៃ​ខ្លួន
Douglas Costa [Shakhtar Donetsk - Bayern Munich] ជាង ៣៣លាន​ដុល្លារ
Samuel Eto'o [Sampdoria - Antalyaspor] តម្លៃបិទ​ជិត
Lewis Holtby [Tottenham - Hamburg] តម្លៃបិទ​ជិត
Miranda [Atletico Madrid - Inter Milan] តម្លៃបិទ​ជិត








© រក្សាសិទ្ធិដោយ thmeythmey.com