ជាតិ
ព្រះមហាក្សត្រ នឹង​យាង​បើក​សម័យប្រជុំ​ពេញអង្គ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម
16, Jul 2015 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​យាង​បើក​សម័យប្រជុំ​ពេញអង្គ​របស់ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម លើក​ទី២៦ ដើម្បី​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​ចំនួន ០៩ នៅ​ថ្ងៃទី១៧ ខែកក្កដា​នា​ព្រះបរមរាជវាំង ។ នេះ​បើតាម​សេចក្តីប្រកាស​ពត៌មាន ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។



សេចក្តីប្រកាស​ពត៌មាន​ដដែល​បាន​ឲ្យ​ដឹងថា របៀបវារៈ​ចំនួន ០៩ដែល​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម នឹង​លើកយក​ពិភាក្សា​នៅក្នុង​អង្គប្រជុំ​ពេញអង្គ​នោះ រួមមាន ទី១ របាយការណ៍ ស្តីពី​សកម្មភាព​ការងារ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម អង្គការ​ត​លា​ការ និង​អង្គការ​អយ្យការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំឆ្នាំ២០១៤ ។ ទី២ របាយការណ៍ ស្តីពី​សកម្មភាព​ការងារ​បរស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ចន្លោះ​សម័យប្រជុំ​លើក​ទី២៦ ។ ទី៣ពិនិត្យ សម្រេច អំពី​ការតែងតាំង​សហប្រធាន​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​សមាជិក​នៃ​ក្រុមអធិការកិច្ច​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។ ទី៤ ពិនិត្យ និង​សម្រេច អំពី​ការបែងចែក​ជំនាញ និង​ទីកន្លែង​បំពេញការងារ​សម្រាប់​សិស្ស​ចៅក្រម​ជំនា​ន់ទី៦ សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ។

ទី៥ ពិនិត្យ និង​សម្រេច អំពី​ការផ្លាស់ប្តូរ​ចៅក្រម តាម​វេន​បួន​ឆ្នាំ​ម្តង សម្រាប់​ឆ្នាំ២០១៤។ ទី៦ ពិនិត្យ និង​សម្រេច អំពី​ការតែងតាំង ប្រធាន អនុប្រធាន សាលាជម្រះក្តី​មួយចំនួន។ ទី៧ ពិគ្រោះ​យោបល់​លើ​សំណើ​តែងតាំង ផ្លាស់ប្តូរ និង​ផ្ទេរ​ភារកិច្ច ព្រះរាជអាជ្ញា​មួយចំនួន។ ទី៨ ព​និត្យ និង​សម្រេច លើ​សំណើសុំ​អនុញ្ញាត​ច្បាប់​សម្រាក​រយៈពេល ០១ឆ្នាំ​របស់លោក យូ ប៊ុន​ណា ចៅក្រម​សាលាឧទ្ធរណ៍ ចេញទៅ​បន្ត​ការសិក្សា និង​បញ្ហាផ្សេងៗទៀត​ជាដើម៕ 


© រក្សាសិទ្ធិដោយ thmeythmey.com