កីឡាអន្តរជាតិ
អន្តរជាតិ
Sunderland និង Southampton នាំចូល​កីឡាករ​ហូ​ឡង់​ក្នុងតម្លៃ​ដូចគ្នា
16, Jul 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ឆ្មា​ខ្មៅ Sunderland បាន​ចុះកិច្ចសន្យា​នាំយក​ខ្សែបម្រើ​របស់​ហូ​ឡង់ Jeremain Lens ពី​ក្រុម Dynamo Kiev ក្នុងតម្លៃ ៨លាន​ផោន ជិត ១៣លាន​ដុល្លារ ស្រប​ពេលដែល ក្លិប Southampton ក៏បាន​នាំយក​ខ្សែបម្រើ​សញ្ជាតិ​ហូ​ឡង់ Jordy Clasie ម្នាក់​ដែរ ពី​ក្លិប Feyenoord ក្នុងតម្លៃ​ដូចគ្នា ។



Jeremain Lens ដែល​ធ្លាប់​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​អ្នកចាត់ការ​ទូទៅ​ក្លិប​ឆ្មា​ខ្មៅ​បច្ចុប្បន្ន​លោក Dick Advocaat កាលពី​នៅ​ដឹកនាំ AZ Alkmaar និង PSV Eindhoven នេះ​បាន​ចុះហត្ថលេខា​រយៈពេល​បួន​ឆ្នាំ​ហើយ​រូបគេ​បាន​និយាយថា គុណសម្បត្តិ​របស់គាត់​គឺ​គាត់​មាន​ល្បឿន​លឿន អាចបង្កើត​ឱកាស​រក​គ្រាប់​បាល់​បាន​ច្រើន។

ចំណែក Jordy Clasie បាន​ព្រមព្រាង​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំ​ឲ្យ Southampton ផងដែរ​ក្រោម​ការដឹកនាំ​របស់លោក Ronald Koeman អតីត​គ្រូបង្វឹក​ចាស់​កាល​នៅ​ក្រុម Feyenoord។

កីឡាករ​វ័យ២៤ឆ្នាំ​រូបនេះ​ធ្លាប់​បង្ហាញខ្លួន​ឲ្យ Feyenoord ១២៩ ប្រកួត និង​ក្រុម​ជម្រើសជាតិ ១១ប្រកួត​ផងដែរ ហើយ Clasie គឺជា​កីឡា​ករទី៥ដែល Southampton បាន​ទិញ​មក​ចូលរួម​ក្រុម​ក្នុង​រដូវក្តៅ​នេះ។

រីឯ Stoke City វិញ​ក៏បាន​នាំយក​ខ្សែបម្រើ​ស្លាប Moha El Ouriachi ម្នាក់​ដែរ​កាលពី​ម្សិ​មិញ ពី Barcelona។ កីឡាករ​វ័យ ១៩ ឆ្នាំ​របស់ ម៉ា​រ៉ុ​ក​រូបនេះ​បាន​បដិសេធ​មិន​បន្ត​កុងត្រា នៅ​ទឹកដី Nou Camp បន្តទៀត​ដោយ ព្រម​មក​ចូលរួម​ជាមួយ Stoke City។ Moha El Ouriachi ជា​កីឡា​ករទី៧ដែល Stoke នាំយកមក​ក្នុង​រដូវ​កាល​នេះ។

ការផ្ទេរ​កីឡាករ​កន្លងមក៖

១៥ កក្កដា
Jordy Clasie [Feyenoord - Southampton] ជិត ១៣លាន​ដុល្លារ
Jeremain Lens [Dynamo Kiev - Sunderland] ជិត ១៣លាន​ដុល្លារ
Moha El Ouriachi [Barcelona - Stoke] តម្លៃបិទ​ជិត

១៣ កក្កដា
AsmirBegovic [Stoke - Chelsea] ជិត១៣លាន​ដុល្លារ
Filippo Costa [Chievo - Bournemouth] ខ្ចី​ជើង
Ollie McBurnie [Bradford - Swansea] តម្លៃបិទ​ជិត
Morgan Schneiderlin [Southampton - Manchester United] ជិត៤០លាន​ដុល្លារ
Bastian Schweinsteiger [Bayern Munich - Manchester United] ជាង ២៣លាន​ដុល្លារ​បើតាម​របាយការណ៍


១២ កក្កដា
Glen Johnson [Liverpool - Stoke] គ្មាន​តម្លៃ​ខ្លួន
IkerCasillas [Real Madrid - Porto] គ្មាន​តម្លៃ​ខ្លួន

១១ កក្កដា
ValonBehrami [Hamburg - Watford] តម្លៃបិទ​ជិត
MatteoDarmian [Torino - Manchester United] ជាង ១៩លាន​ដុល្លារ បើតាម​របាយការណ៍
GeorginioWijnaldum [PSV Eindhoven - Newcastle] ជាង២៣លាន​ដុល្លារ

១០ កក្កដា

YohanCabaye [Paris St-Germain - Crystal Palace] ជិត១៦លាន​ដុល្លារ
Shay Given [Aston Villa - Stoke] គ្មាន​តម្លៃ​ខ្លួន
IdrissaGueye [Lille - Aston Villa] តម្លៃបិទ​ជិត
Angelo Ogbonna [Juventus - West Ham] ជាង ១៦លាន​ដុល្លារ បើតាម​របាយការណ៍
Marco van Ginkel [Chelsea - Stoke] ខ្ចី​ជើង

៩ កក្កដា
Steven Nzonzi [Stoke - Sevilla] ជាង ១១លាន​ដុល្លារ

៨ កក្កដា
Toby Alderweireld [Atletico Madrid - Tottenham] តម្លៃបិទ​ជិត

៧ កក្កដា
Cuco Martina [FC Twente - Southampton] Undisclosed
Sammy Ameobi [Newcastle - Cardiff] ខ្ចី​ជើង
Bryan Ruiz [Fulham - Sporting Lisbon] តម្លៃបិទ​ជិត

៦ កក្កដា
Etienne Capoue [Tottenham - Watford] តម្លៃបិទ​ជិត
EnesUnal [Bursaspor - Manchester City] តម្លៃបិទ​ជិត
Nani [Manchester United - Fenerbahce] ជិត៧លាន​ដុល្លារ
Andrea Pirlo [Juventus - New York City] គ្មាន​តម្លៃ​ខ្លួន
ArdaTuran [Atletico Madrid - Barcelona] ជាង ៣៨លាន​ដុល្លារ
Lukas Podolski [Arsenal - Galatasaray] ជិត ៣លាន​ដុល្លារ

៣ កក្កដា
RadamelFalcao [Monaco - Chelsea] ខ្ចី​ជើង
Luiz Adriano [Shakhtar Donetsk - AC Milan] ជាង ៩លាន​ដុល្លារ
Mario Pasalic [Chelsea - Monaco] ខ្ចី​ជើង
Carlos Bacca [Sevilla - AC Milan] ជាង ៣៣លាន​ដុល្លារ

១ កក្កដា
Nathaniel Clyne [Southampton - Liverpool] ជិត ២០លាន​ដុល្លារ
Sebastian Coates [Liverpool - Sunderland] តម្លៃបិទ​ជិត
Sylvain Distin [Everton - Bournemouth] គ្មាន​តម្លៃ​ខ្លួន
Eder [Sporting Braga - Swansea] គ្មាន​តម្លៃ​ខ្លួន
MatejVydra [Udinese - Watford] គ្មាន​តម្លៃ​ខ្លួន
Douglas Costa [Shakhtar Donetsk - Bayern Munich] ជាង ៣៣លាន​ដុល្លារ
Samuel Eto'o [Sampdoria - Antalyaspor] តម្លៃបិទ​ជិត
Lewis Holtby [Tottenham - Hamburg] តម្លៃបិទ​ជិត
Miranda [Atletico Madrid - Inter Milan] តម្លៃបិទ​ជិត


© រក្សាសិទ្ធិដោយ thmeythmey.com