កីឡាជាតិ
ជាតិ
បឹងកេត​ឡើងឈរ​លេខ១ វេ​ស្ទើ​ន​បំបាក់​ណាហ្គា ស្វាយរៀង​យកឈ្នះ​នគរបាលជាតិ
16, Jul 2015 , 5:40 pm        
រូបភាព
ដោយ: រួបរួម
ខ្សែបម្រើ​នី​ហ្សេ​រី​យ៉ា Yemi Joseph បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ពាក់កណ្តាល​តង់​ទីមួយ​ដើម្បី​នាំ​ឲ្យ​បឹងកេត​អង្គរ​យកឈ្នះ​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ២-០ នៅ​ស្តា​ត​ចាស់ នា​ការប្រកួត​សប្តាហ៍​ទី៥នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កនា​ថ្ងៃ​ព្រហស្បតិ៍​នេះ។



នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន បានទទួល​ជ័យជម្នះ​លើ​ណាហ្គា​វើ​ល ១-០ តាមរយៈ​គ្រាប់​បាល់​បញ្ចូល​ទី​នៅក្នុង​នាទី​បន្ថែម​របស់​ខ្សែប្រយុទ្ធ​ហ្គា​ណា Tijani Mohammed។ ដោយឡែក​នៅ​ទីលាន​បាល់ទាត់​បាទី ស្វាយរៀង បាន​បំបាក់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ២-០ ដែល​សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ ផាន់​នី អ៊ី​រដ្ឋា និង Dzarma Bata។



© រក្សាសិទ្ធិដោយ thmeythmey.com