កីឡាអន្តរជាតិ
អន្តរជាតិ
Kaboul ផ្ទេរ​ពី Spur ទៅ Sunderland ខណៈ Downing ធ្លាក់​ទៅលេង​ឲ្យ​ក្របខណ្ឌ​ទី២
17, Jul 2015 , 11:49 am        
រូបភាព
ដោយ: ថ្មីៗ


កាលពី​ម្សិលមិញ ក្លិប Sunderland បាន​នាំយក​ខ្សែការពារ Younes Kaboul ពី Tottenham រួចរាល់​ហើយដោយ​មិន​បង្ហាញ​ពី​តម្លៃ​ផ្ទេរ ស្រប​ពេលដែល កីឡាករ Stewart Downing ធ្លាក់​ទៅលេង​នៅ​ក្លិប​លំដាប់​ទី២(Championship) ក្នុង​ក្របខណ្ឌ​របស់​អង់គ្លេស បន្ទាប់ពី West Ham លក់​ទៅ​ឲ្យ​Middlesbrough ក្នុងតម្លៃ ៥.៥លាន​ផោន ប្រហែល ជិត ៩លាន​ដុល្លារ ក្នុង​កិច្ចសន្យា​រយៈពេល៤ឆ្នាំ។


Younes Kaboul បាន​ព្រម​ព្រាម​ចុះហត្ថលេខា​រយៈពេល៤ឆ្នាំ​ឲ្យ​ឆ្មា​ខ្មៅ​Sunderland រួចរាល់​ហើយ ។ កីឡាករ​សញ្ជាតិ​បារាំង​វ័យ២៩ឆ្នាំ​រូបនេះ បាន​ផ្ទេរ​ពី​Portsmouth ទៅ Tottenham កាលពី​ឆ្នាំ២០១០ និង​បង្ហាញខ្លួន​បាន១៤០ប្រកួត ។

ចំណែក​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​អង់គ្លេស​វ័យ៣០ឆ្នាំ Stewart Downingធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ៣៥ដង និង៣៧ដង​ឲ្យ ក្លិប West Ham ក្រោយ​ផ្លាស់​ពី Liverpool កាលពី​ឆ្នាំ២០១៣ ហើយ​រូបគេ​ក៏​ធ្លាប់ជា​អតីត​កីឡាករ​របស់ Middlesbrough ផងដែរ។

ការផ្ទេរ​កីឡាករ​កន្លងមក៖

១៦ កក្កដា

YounesKaboul [Tottenham - Sunderland] មិន​បង្ហាញ​តម្លៃ​ផ្ទេរ
Stewart Downing [West Ham - Middlesbrough] ជិត ៩លាន​ដុល្លារ
Santiago Vergini [Sunderland - Getafe] ខ្ចី​ជើង
Juanfran [Watford - Deportivo La Coruna] ខ្ចី​ជើង
Robinho [Santos - Guangzhou Evergrande] គ្នាន​តម្លៃ​ខ្លួន


១៥ កក្កដា
JordyClasie [Feyenoord - Southampton] ជិត ១៣លាន​ដុល្លារ
Jeremain Lens [Dynamo Kiev - Sunderland] ជិត ១៣លាន​ដុល្លារ
Moha El Ouriachi [Barcelona - Stoke] តម្លៃបិទ​ជិត

១៣ កក្កដា
AsmirBegovic [Stoke - Chelsea] ជិត១៣លាន​ដុល្លារ
Filippo Costa [Chievo - Bournemouth] ខ្ចី​ជើង
Ollie McBurnie [Bradford - Swansea] តម្លៃបិទ​ជិត
Morgan Schneiderlin [Southampton - Manchester United] ជិត៤០លាន​ដុល្លារ
Bastian Schweinsteiger [Bayern Munich - Manchester United] ជាង ២៣លាន​ដុល្លារ​បើតាម​របាយការណ៍


១២ កក្កដា
Glen Johnson [Liverpool - Stoke] គ្មាន​តម្លៃ​ខ្លួន
IkerCasillas [Real Madrid - Porto] គ្មាន​តម្លៃ​ខ្លួន

១១ កក្កដា
ValonBehrami [Hamburg - Watford] តម្លៃបិទ​ជិត
MatteoDarmian [Torino - Manchester United] ជាង ១៩លាន​ដុល្លារ បើតាម​របាយការណ៍
GeorginioWijnaldum [PSV Eindhoven - Newcastle] ជាង២៣លាន​ដុល្លារ

១០ កក្កដា
YohanCabaye [Paris St-Germain - Crystal Palace] ជិត១៦លាន​ដុល្លារ
Shay Given [Aston Villa - Stoke] គ្មាន​តម្លៃ​ខ្លួន
IdrissaGueye [Lille - Aston Villa] តម្លៃបិទ​ជិត
Angelo Ogbonna [Juventus - West Ham] ជាង ១៦លាន​ដុល្លារ បើតាម​របាយការណ៍
Marco van Ginkel [Chelsea - Stoke] ខ្ចី​ជើង

៩ កក្កដា
Steven Nzonzi [Stoke - Sevilla] ជាង ១១លាន​ដុល្លារ

៨ កក្កដា
Toby Alderweireld [Atletico Madrid - Tottenham] តម្លៃបិទ​ជិត

៧ កក្កដា
Cuco Martina [FC Twente - Southampton] Undisclosed
Sammy Ameobi [Newcastle - Cardiff] ខ្ចី​ជើង
Bryan Ruiz [Fulham - Sporting Lisbon] តម្លៃបិទ​ជិត

៦ កក្កដា

Etienne Capoue [Tottenham - Watford] តម្លៃបិទ​ជិត
EnesUnal [Bursaspor - Manchester City] តម្លៃបិទ​ជិត
Nani [Manchester United - Fenerbahce] ជិត៧លាន​ដុល្លារ
Andrea Pirlo [Juventus - New York City] គ្មាន​តម្លៃ​ខ្លួន
ArdaTuran [Atletico Madrid - Barcelona] ជាង ៣៨លាន​ដុល្លារ
Lukas Podolski [Arsenal - Galatasaray] ជិត ៣លាន​ដុល្លារ





© រក្សាសិទ្ធិដោយ thmeythmey.com