កីឡាអន្តរជាតិ
អន្តរជាតិ
Manchester City ទិញ​បាន Fabian Delph ពី Aston Villa ក្នុងតម្លៃ៨លាន​ផោន
18, Jul 2015 , 2:30 pm        
រូបភាព
ប្រធាន​ក្រុម Aston Viila កីឡាករ Fabian Delph បាន​ផ្ទេរ​ទៅ​ក្រុម មេឃ​ខៀវ Man City ជា​ផ្លូវការ​ហើយ​ក្នុងតម្លៃ៨លាន​ផន ប្រហែល​ជាង ១២លាន​ដុល្លារ ដោយ​ចុះកិច្ចសន្យា​រយៈពេល៥ឆ្នាំ បន្ទាប់ពី​បដិសេធថា​មិន​ចេញពី​ទឹកដី Villa Park កាលពី​សប្តាហ៍​មុន​នោះ។



ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​ដែល​ទើប​ឈានចូល​វ័យ២៥ឆ្នាំថ្មីៗនេះ បានធ្វើការ​ពិនិត្យ​សុខភាព​រួចរាល់​ហើយ និង​ត្រូវ​ឡើង​យន្តហោះ​ទៅ​ចូលរួម​វឹក​ហាត់​ជាមួយ​ក្រុម​ថ្មី​របស់ខ្លួន​ដឹ​ម្បី​ធ្វើការ​ប្រកួត​មិត្តភាព​នៅក្នុង​ប្រទេស​អូស្ត្រាលី។

Delph នឹងត្រូវ​ពាក់អាវ​លេខ១៨ ដែលជា​លេខ​អាវ​ចាស់​របស់ Frank Lampard ដែល​ផ្លាស់​ទៅលេង​ឲ្យ​ក្រុម New York City ក្នុង​ក្របខណ្ឌ Major League របស់​អាមេរិក​នា​រដូវ​កាល​ថ្មី​នេះ៕

ការផ្ទេរ​កីឡាករ​កន្លងមក៖
១៧ កក្កដា


 Fabian Delph [Aston Villa - Manchester City] ជាង ១២លាន​ដុល្លារ 
 Kiko Casilla [Espanyol - Real Madrid] ជិត ៧លាន​ដុល្លារ
 Yaya Sanogo [Arsenal - Ajax] ខ្ចី​ជើង


១៦ កក្កដា
YounesKaboul [Tottenham - Sunderland] មិន​បង្ហាញ​តម្លៃ​ផ្ទេរ
Stewart Downing [West Ham - Middlesbrough] ជិត ៩លាន​ដុល្លារ
Santiago Vergini [Sunderland - Getafe] ខ្ចី​ជើង
Juanfran [Watford - Deportivo La Coruna] ខ្ចី​ជើង
Robinho [Santos - Guangzhou Evergrande] គ្នាន​តម្លៃ​ខ្លួន


១៥ កក្កដា
JordyClasie [Feyenoord - Southampton] ជិត ១៣លាន​ដុល្លារ
Jeremain Lens [Dynamo Kiev - Sunderland] ជិត ១៣លាន​ដុល្លារ
Moha El Ouriachi [Barcelona - Stoke] តម្លៃបិទ​ជិត

១៣ កក្កដា
AsmirBegovic [Stoke - Chelsea] ជិត១៣លាន​ដុល្លារ
Filippo Costa [Chievo - Bournemouth] ខ្ចី​ជើង
Ollie McBurnie [Bradford - Swansea] តម្លៃបិទ​ជិត
Morgan Schneiderlin [Southampton - Manchester United] ជិត៤០លាន​ដុល្លារ
Bastian Schweinsteiger [Bayern Munich - Manchester United] ជាង ២៣លាន​ដុល្លារ​បើតាម​របាយការណ៍


១២ កក្កដា
Glen Johnson [Liverpool - Stoke] គ្មាន​តម្លៃ​ខ្លួន
IkerCasillas [Real Madrid - Porto] គ្មាន​តម្លៃ​ខ្លួន

១១ កក្កដា
ValonBehrami [Hamburg - Watford] តម្លៃបិទ​ជិត
MatteoDarmian [Torino - Manchester United] ជាង ១៩លាន​ដុល្លារ បើតាម​របាយការណ៍
GeorginioWijnaldum [PSV Eindhoven - Newcastle] ជាង២៣លាន​ដុល្លារ

១០ កក្កដា
YohanCabaye [Paris St-Germain - Crystal Palace] ជិត១៦លាន​ដុល្លារ
Shay Given [Aston Villa - Stoke] គ្មាន​តម្លៃ​ខ្លួន
IdrissaGueye [Lille - Aston Villa] តម្លៃបិទ​ជិត
Angelo Ogbonna [Juventus - West Ham] ជាង ១៦លាន​ដុល្លារ បើតាម​របាយការណ៍
Marco van Ginkel [Chelsea - Stoke] ខ្ចី​ជើង

៩ កក្កដា
Steven Nzonzi [Stoke - Sevilla] ជាង ១១លាន​ដុល្លារ

៨ កក្កដា
Toby Alderweireld [Atletico Madrid - Tottenham] តម្លៃបិទ​ជិត

៧ កក្កដា
Cuco Martina [FC Twente - Southampton] Undisclosed
Sammy Ameobi [Newcastle - Cardiff] ខ្ចី​ជើង
Bryan Ruiz [Fulham - Sporting Lisbon] តម្លៃបិទ​ជិត

៦ កក្កដា
Etienne Capoue [Tottenham - Watford] តម្លៃបិទ​ជិត
EnesUnal [Bursaspor - Manchester City] តម្លៃបិទ​ជិត
Nani [Manchester United - Fenerbahce] ជិត៧លាន​ដុល្លារ
Andrea Pirlo [Juventus - New York City] គ្មាន​តម្លៃ​ខ្លួន
ArdaTuran [Atletico Madrid - Barcelona] ជាង ៣៨លាន​ដុល្លារ
Lukas Podolski [Arsenal - Galatasaray] ជិត ៣លាន​ដុល្លារ


© រក្សាសិទ្ធិដោយ thmeythmey.com