ពីនេះ ពីនោះ
តើ​មាន​លក្ខខណ្ឌ​អ្វី​ប៉ុន្មាន​យ៉ាង ដើម្បី​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​មានន័យ និង​អាច​រស់នៅ​ជាមួយគ្នា​បានយូរ?
22, Jul 2017 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
ដើម្បី​ឲ​ជីវិត​អាពាហ៍ពិពាហ៍​មានន័យ  និង​អាច​រស់នៅ​ជាមួយគ្នា​បានយូរ យើង​ត្រូវ​មើល​ទៅលើ​លក្ខខណ្ឌ ៤យ៉ាង៖


១/ លក្ខខណ្ឌ​ផ្ទាល់ខ្លួន ៖ ត្រូវមាន​សុខភាព​ល្អ គ្មាន​ជម្ងឺឆ្លង ឬ​ជម្ងឺ​សួរ​ពូជ មានចំណេះដឹង វិជ្ជាជីវៈ សមត្ថភាព ត្រូវមាន​ទ្រព្យធន​ក្នុងការ​ប្រើប្រាស់​ពេល​ចាំបាច់ ត្រូវមាន​ទី​ជំរក និង​មធ្យោបាយ​ប្រើប្រាស់។

២/ លក្ខខណ្ឌ​វេទនា ៖ ត្រូវមាន​ភាព​ស្មោះស្ម័គ្រ​នឹង​គ្នា​ដោយ​ពិតប្រាកដ គ្មាន​ការបង្ខិតបង្ខំ​ពី​សំណាក់​អ្នកដទៃ ត្រូវមាន​សេរីភាព​ពេញលេញ​ក្នុងការ​ជ្រើសរើស។

៣/ លក្ខខណ្ឌ​សង្គម ៖ រៀបចំ​តាម​ទំនៀប​ទំលាប់​សង្គម ត្រូវ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ជា​ផ្លូវការ ដោយមាន​ការអនុញ្ញាត ពី​រដ្ឋអំណាច​មូលដ្ឋាន និង​មាន​មាតាបិតា​ជា​សាក្សី​ដឹងលឺ។

៤/ លក្ខខណ្ឌ​សីល​វិជ្ជា ៖ មិន​ប្រើ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ ផ្តល់ឱកាស​ឲ្យ​គ្នា យោគយល់​អធ្យាស្រ័យ​គ្នា សុខចិត្ត​លំបាក​ទាំងអស់គ្នា រក្សា​សិទ្ធ​ឲ្យ​គ្នា​ទៅវិញទៅមក ស្មោះស្ម័គ្រ​នឹង​គ្នា និង​មាន​ភក្តីភាព។


© រក្សាសិទ្ធិដោយ thmeythmey.com