អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សមាជិក​UNSC ខ្វែងគំនិត​គ្នា​លើ​ការដោះស្រាយ​ការបាញ់​យន្តហោះ​ម៉ាឡេស៊ីMH17
22, Jul 2015 , 10:22 pm        
រូបភាព
ដោយ:
រយៈពេល​ជាង​មួយឆ្នាំ​ហើយ ដែល​យន្តហោះ​ម៉ាឡេស៊ី MH17 ធ្លាក់​នៅក្បែរ​ព្រំដែន​រុស្ស៊ី និង អ៊ុយ​ក្រែ​ន ប៉ុន្តែ​ជនបង្ក​ហេតុ​មិនត្រូវ​បាន​គេ​រកឃើញ​ឡើយ។ ប្រជាជន​បាត់បង់​ជីវិត​រាប់រយ​នាក់​ដោយ​មិន​ទទួលបាន​យុត្តិធម៌​សោះ។ អ​លទ្ធភាព​នៃ​ការស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​និង​បងប្អូន​នោ​ជា​កំហុសឆ្គង​មួយ​របស់​សហគមន៍​អន្តរជាតិ ជាពិសេស​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ខ្វែងគំនិត​គ្នា​ជុំវិញ​ការរក​ចំណាត់ការ​ដោះស្រាយ​និង​បញ្ចប់​បញ្ហា​នេះ។


កាលពីពេលថ្មីៗនេះ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​ស​ប្រជាជាតិ ចាប់ផ្តើម​ខ្វែងគំនិត​គ្នា​ជុំវិញ​ការដោះស្រាយ​ករណី​សោកនាដកម្ម ធ្លាក់​យន្តហោះ​ម៉ាឡេស៊ីMH17 ដែល​បាន កើតឡើង​តាំងពី​ឆ្នាំមុន នៅក្បែរ​ព្រំដែន​រុស្ស៊ី និង អ៊ុយ​ក្រែ​ន។ ការខ្វែងគំនិត​គ្នា​នេះ កើតឡើង​ក្រោយពី អង់គ្លេស ម៉ាឡេស៊ី អ៊ុយ​ក្រែ​ន ហូ​ឡង់ អូស្ត្រាលី និង​ប៊ែ​ល​ហ្ស៊ិ​ក ស្នើ​ឲ្យ​បើកសវនាការ​វែកមុខ​អ្នក​នៅ​ពីក្រោយ​ករណី​ធ្លាក់​យន្តហោះ​នេះ ខណៈ​រុស្ស៊ី​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ឲ្យ​បាន​ចប់ សព្វគ្រប់​ជាមុនសិន។

ក្នុងនាម​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ និង ជា​រដ្ឋ​រងគ្រោះ​ដោយ​ឧបទ្ទវ​ហេតុនេះ ម៉ាឡេស៊ី បានស្នើ​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​ចេញ​សម្រេច​មួយ ដើម្បី​បើក​សវន​ការកាត់ក្តី និង​វែកមុខ​ឧក្រិដ្ឋជន ឬ​អ្នក​នៅ​ពីក្រោយ​ខ្នង​ករណី​ធ្លាក់​យន្តហោះ។ សំណើ​នេះ ក៏មាន​សមាជិក​អចិន្ត្រៃយ៍​អង់គ្លេស និង រដ្ឋ​បួន​ផ្សេងទៀត​ចេញមុខ​គាំទ្រ​នៃ​ចំណាត់ការ​នេះដែរ។ ក៏ប៉ុន្តែ​ដើម្បី​អាច​ចេញ​សេចក្តីសម្រេច​នេះ គឺ​ត្រូវ​ទាមទារ​ឲ្យ​មានការ​ឆ្លងកាត់​ការបោះឆ្នោត​ក្នុងចំណោម​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ជាមុនសិន។ ប្រសិនបើ​មានការ​ជំទាស់​ពី​សមាជិក​អចិន្ត្រៃយ៍​ណាមួយ​នោះ សេចក្តីសម្រេច​បើកសវនាការ​ក៏​ចេញ​មិន​រួច​ដែរ។

សូមបញ្ជាក់​ផងដែរ សំណើសុំ​បើកសវនាការ​នោះ ត្រូវ​ស្ថិតក្នុង​ជំពូក៧ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ។ ប្រសិនបើ​សំណុំ​រឿងនេះ​អាច​រកឃើញ​ឧក្រិដ្ឋជន ឬ​រដ្ឋ​ណាមួយ​នៅ​ពីក្រោយ​ករណី​ធ្លាក់​យន្តហោះ​នោះ រដ្ឋ​នោះ​អាចនឹងទទួល​ទណ្ឌកម្ម​សេដ្ឋកិច្ច ឬ​យោធា​ផងដែរ។

ដោយឡែក​សម្រាប់​រុស្ស៊ី ដែល​ត្រូវបាន​ក្រុម​លោកខាងលិច ចោទប្រកាន់ថា​ជា​អ្នក​នៅក្រៅ​ខ្នង​ការបាញ់​ទម្លាក់​យន្តហោះ​អ្នកដំណើរ​នេះ មិនបាន​ឯកភាព​ជាមួយ​សំណើ​នេះ​ទេ។ តែ​រុស្ស៊ី​បានទាមទារ ឲ្យ​មានការ​ស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់​ជាមុនសិន។ បន្ថែម​ពីនេះ រុស្ស៊ី បាន បញ្ជាក់ថា​ការ​ឧបទ្ទវហេតុ​ធា្ល​ក់​យន្តហោះ ដែល​បាន​សម្លាក់​អ្នកដំណើរ​ជាង២០០នាក់​នេះ គឺជា​ការទទួលខុសត្រូវ​របស់​អ៊ុយ​ក្រែ​ន ដែលជា​អ្នក​ការបាញ់​ទម្លាក់៕


Tag:
 អ៊ុយក្រែន
 យន្តហោះម៉ាឡេស៊ីMH17
© រក្សាសិទ្ធិដោយ thmeythmey.com