ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា នឹង​ទាក់ទង​លោក ស ខេង
25, Jul 2015 , 2:37 pm        
រូបភាព
ដោយ: ថ្មីៗ
នៅពេលដែល​លោក សម រង្ស៊ី កំពុង​អវត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា លោក កឹម សុខា គឺជា​ប្រធានស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក៏​ជា​ប្រធានស្តីទី​នៃ​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា​ផងដែរ។



លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ អ្នកនាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​សារព័ត៌មានថ្មីៗថា នៅពេលនេះ​លោក កឹម សុខា កំពុង​ជួប​ជាមួយ​មន្ត្រី​ទូត​ដើម្បី​ពិភាក្សា​អំពី​ស្ថានការណ៍​នយោបាយ​ចុងក្រោយ ពិសេស​ទាក់ទង​នឹង​ការកាត់ទោស​សហការី និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង១១នាក់។ បន្ទាប់មក បើតាម​អ្នកនាំពាក្យ​ដដែល លោក កឹម សុខា ក៏​គ្រោង​ទាក់ទង​ជាមួយ​លោក ស ខេង ដែល​ប្រធាន​ក្រុមតំណាងរាស្ត្រ​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋសភា​ដែរ។

«យើង​មាន​មធ្យោបាយ​ច្រើន​នៃ​ការទាក់ទង។ អាចទាក់ទង​តាម​ទូរ​សព្ទ។ ការទាក់ទង​នេះ​គឺ​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង»។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បន្ត​បញ្ជាក់​បន្ថែមថា៖«ការកាត់ទោស​សហការី​របស់ខ្លួន​កន្លងទៅថ្មីៗនេះ​ពី​សំណាក់​តុលាការ នឹងមិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ​នោះឡើយ។ តែ​យើង​ត្រូវ​តាមដាន​ការអនុវត្ត​នីតិវិធីរ​បស់​តុលាការ​វិញ»។



Tag:
 Kem sokha
  Sor kheng
© រក្សាសិទ្ធិដោយ thmeythmey.com