ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គណបក្ស​ថ្មី«គណបក្ស​ប្រជាធិបតេយ​មូលដ្ឋាន»សង្ឃឹម​ទទួលជោគជ័យ​នៅ២០១៧
27, Jul 2015 , 7:39 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សមាជិក​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ គ្រោង​នឹង​ជួបជុំគ្នា​នៅ​ដើមខែ​សីហា ដើម្បី​អនុម័ត​គោលការណ៍សំខាន់ៗ និង​បង្កើត​គណៈកម្មការ​បណ្តោះ​អាសន្ន​មួយ ដែលជា​ផ្នែក​មួយ​នៃ​ដំណើរការ​រៀបចំ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដោយមាន​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នាក់​គឺជា​អ្នក​ផ្តួចផ្តើម​គំនិត​បង្កើត និង​ដឹកនាំ​គណបក្សនយោបាយ​ថ្មី​មួយ​នេះ។



គណបក្ស​ថ្មី​នេះ មាន​ឈ្មោះថា «គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន»។ លោក យ៉ង់ សាំង​កុមារ បច្ចុប្បន្ន​ជានា​យក​អង្គការ​កសិកម្ម​សេ​ដាក់ និង​ជា​ស្ថាបនិក​នៃ​គណបក្ស​ថ្មី​នេះ បាន​ឲ្យ​ដឹងថា គណបក្ស​ថ្មី​នេះ មាន​គោលនយោបាយ​ប្លែក​ថ្មី ពោលគឺ ប្រជាពលរដ្ឋ​ថ្នាក់ក្រោម​តែមួយគត់​មាន​សិទ្ធិអំណាច​ជ្រើសរើស​តែងតាំង​សមាជិក​របស់ខ្លួន មិន​ដូច​គោលនយោបាយ​គណបក្សកានអំណាច​សព្វថ្ងៃ​នោះទេ។ គណបក្ស​សព្វថ្ងៃ គឺ​ជ្រើ​រើស តំណាង​របស់ខ្លួន​ពី​ថ្នាក់លើ​មក​ថ្នាក់ក្រោម។ លោក​បន្ថែមថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ មានការ​គាំទ្រ​ផ្នែក​ថវិការ ដោយ​បដិភាគ​ពី​សមាជិក​ខ្មែរ​ដើម្បី​ខ្មែរ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស។

ដើម្បី​ជ្រាប់​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក ធូ វីរៈ អ្នកសារព័ត៌មាន​រប​ស់​វិទ្យុ​ស្ត្រី ហ្វែ​ម​អ៊ឹម១០២ និង​លោក យ៉ង់ សាំង​កុមារ សមាជិក​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ ដូចតទៅ៖










Tag:
 នយោបាយ គណបក្ស​ថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com