ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុន ឆ័យ ​ស្នើ​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​​ពិនិត្យធម្មនុញ្ញ​​ភាព​​នៃច្បាប់​​ស្តីពី ​​NGO​​​​​
30, Jul 2015 , 1:30 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅថ្ងៃ៣០ ខែកក្កដានេះ ក្រុមតំណាងមតិភាគតិចនៃរដ្ឋសភា ដឹកនាំដោយលោក សុន ឆ័យ ព្រមទាំងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បានដាក់លិខិតស្នើដល់ប្រធានប្រឹក្សាធម្មនុញ្ញ លោក ឯក សំអុល ដើម្បីពិនិត្យ​ធម្មនុញ្ញភាព នៃច្បាប់ស្តីពីសមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល (LANGO)។ ពួកគេចាត់ទុកថា ច្បាប់នេះ មានការរឹតត្បិតយ៉ាងធ្ងន់ធ្ងរលើសិទ្ធិបង្កើតសមាគម និងសិទ្ធិមួយចំនួនទៀត ដែលផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ។



សំឡេងលោក សុន ឆ័យ៖



«ការរឹតត្បិតយ៉ាងធ្ងន់ធ្ងរនេះ នឹងធ្វើឲ្យប្រជា​​​​ពលរដ្ឋខ្មែរ​​​​មាន​​​​ការ​​លំបាក​​ជា​​ខ្លាំង ក្នុងកា​​រ​​ប្រើប្រាស់​​សិទ្ធិ ដែលមានធានាក្នុងមាត្រា​៤២ នៃរដ្ឋធម្មនុញ្ញ »។ នេះជាប្រសាសន៍អះអាង​របស់លោក សុន ឆ័យ។​

ច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល តាក់តែងឡើងជាលាយលក្ខណ៍អក្សរ មាន៩ជំពូក និង៣៩មាត្រា។ ច្បាប់នេះ ត្រូវបានរដ្ឋសភាអនុម័តចំនួន ៦៨/៦៨សំឡេង នៃចំនួនសមាជិករដ្ឋសភា​​​​​មកពី​​​​គណបក្សប្រជាជន​​​កម្ពុជា​​​​​​​​កាលពីថ្ងៃទី១៣ ខែកក្កដា រួចសមាជិកព្រឹទ្ធសភា​​​​​មកពីគណបក្សប្រជាជន​កម្ពុជា​​​​​ចំនួន ៤៤រូប បានអនុម័តជាឯកច្ឆន្ទ​​​ក្នុងសំឡេង ៤៤/ ៤៤ ដោយពុំមានការកែសម្រួលខ្លឹមសារអ្វីទាំងអស់ ក្នុងសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៣ នៅថ្ងៃទី២៤ ខែកក្កដា។​​​

កន្លងមក អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បាននិយាយការពារច្បាប់ថា៖«សេចក្តីព្រាងច្បាប់ស្តីពី NGOនេះ គឺចែងស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ​និងអន្តរជាតិទាំងអស់ កំពុងអនុវត្តក្នុងប្រទេសប្រជាធិបតេយ្យ»។​​


© រក្សាសិទ្ធិដោយ thmeythmey.com