ព័ត៍មានសុខភាព
សុខភាព៖ ចង់ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ កាន់តែខ្លាំង គួរតែ​អាន​អត្ថបទ​មួយ​នេះ
31, Jul 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ


តើ​អ្នក​ធ្លាប់​ឆ្ល​ល់​ទេ​ថា ហេតុអ្វី​បានជា​អ្នក​ចេះតែ​ឈឺ? វា​អាច​ជាការ​ផ្តាសាយ ដោយសារ​ចាញ់​អាកាសធាតុ ឆ្លង​ជំងឺ​ពី​កន្លែង​ណាមួយ ឬ​អាច​ដោយសារតែ អាហារ​ដែល​អ្នក​ញ៉ាំ។ កត្តា​អស់ទាំង​នេះ ហើយ​បូករួម​នឹង បញ្ហា​ប្រព័ន្ធ​ភាពស៊ាំ ចុះខ្សោយ​ទៀត​នោះ សុទ្ធតែ​ងាយ​ធ្វើឱ្យ​អ្នក ឈឺ​ខ្លាំងណាស់។



ធម្មតា ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង អាចមាន​ភាពរឹងមាំ​បាន​នោះ អាស្រ័យ​ទៅតាម​អាហារ ដែល​អ្នក​ទទួលទាន និង​ប្រភេទ​អាហារ​នោះដែរ។ ដូច្នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី អាហារសំខាន់ៗ ដែល​អាចជួយ​អ្នក ទប់ស្កាត់​ការកើត​ជំងឺ​បាន​ច្រើន​ដែរ។ រឿង​ដំបូង​គេ គឺ​អាហារ​ដែល​អ្នក​ទទួលទាន​តែម្តង នោះ​គឺ​បន្លែ និង​ផ្លែឈើស្រស់ៗ ជាពិសេស អាហារ​ដែល​សម្បូរ អង់​ទី​អុកស៊ីដ​ង់​តែម្តង។ អង់​ទី​អុកស៊ីដ​ង់ គឺជា​ជីវជាតិ វីតាមីន និង​ជាតិ​រ៉ែ ដែលមាន​នាទី​ការពារ​កោសិកា ពី​ការវាយប្រហារ​របស់​វីរុស និង​ការ​មាន​របួសផ្សេងៗ ដែល​បណ្តាលមកពី រ៉ាឌីកាល់​សេរី។ អង់​ទី​អុកស៊ីដ​ង់ ដ៏​សំខាន់បំផុត ចំនួន​បី​ប្រភេទ​នោះ មានដូចជា វីតាមីន C, E និង Beta-carotene។

ជីវជាតិ​ទាំងនេះ មាន​ក្នុង​បន្លែ និង​ផ្លែឈើ​ពណ៌​លឿង ទឹកក្រូច ស្វាយ ក្រហម ខៀវ ហើយ​គួរតែ​ញ៉ាំ​ឆៅ ទើប​ទទួលបាន​លទ្ធផល​ល្អ​បំផុត។

•    អាហារ​សម្បូរ​វីតាមីន C មានដូចជា ប្រូ​ខូ​លី ផ្កា​ខាត់ណា បឺ​រី ទំពាំងបាយជូ ស្វាយ ផ្លែ​គី​វី ក្រូច ម្ទេស​ប្លោក ស្ត្រ​បឺ​រី ដំឡូង​ផ្អែម ប៉េងប៉ោះ។
•    អាហារ​សម្បូរ​វីតាមីន E មានដូចជា ស្វាយ ល្ហុង សណ្តែកដី ប្រូ​ខូ​លី ស្ពៃ​ស្ពី​ណា​ច ការ៉ុត ល្ពៅ គ្រាប់​ផ្កាឈូករ័ត្ន ម្ទេស​ប្លោក​ក្រហម។
•    អាហារ​សម្បូរ Beta-carotene មានដូចជា ប្រូ​ខូ​លី ការ៉ុត ពោត ម្ទេស​ប្លោក​ពណ៌​បៃតង អា​ព្រី​កូត ល្ពៅ ឪឡឹក ស្ពៃ​ស្ពី​ណា​ច ដំឡូង​ផ្អែម​ជាដើម។
•    អាហារផ្សេងៗទៀត ដែល​សម្បូរ​អង់​ទី​អុកស៊ីដ​ង់​ដែរនោះ មានដូចជា ខ្ទឹមបារាំង សណ្តែក ត្រប់វែង ទំពាំងបាយជូរ​ក្រហម ផ្លែ​ប៉ោម។

ក្រៅពី​វីតាមីន មាន​អង់​ទី​អុកស៊ីដ​ង់ ប្រភេទផ្សេងៗទៀត ដូចជា សេ​ឡេ​ញ៉ូ​ម និង​ស័​ង្គ​សី​ដែរ។ អាហារ​សម្បូរ​ជាតិ​សេ​ឡេ​ញ៉ូ​ម មានដូចជា ត្រី​ធូ​ណា សាច់​បក្សី ផលិតផល​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ។ អាហារ​សម្បូរ​ជាតិ​ស័​ង្គ​សី មានដូចជា អាហារ​ធ្វើ​ពី​ទឹកដោះគោ អយ​ស្ទ័​រ អាហារ​សមុទ្រ សាច់​ក្រហម សណ្តែក សាច់ និង​សាច់​បក្សី​ជាដើម។
ដើម្បី​ទទួលបាន ថាមពល​ប្រព័ន្ធ​ភាពស៊ាំ​ទ្វេដង យ៉ាង​ពេញលេញ​នោះ អ្នក​ក៏​គួរតែ​យកចិត្តទុកដាក់ លើ​គុណភាព​អាហារ ដែល​អ្នក​ញ៉ាំ​ដែរ។ ចូរ​ចៀសវាង​អាហារ​កែច្នៃ និង​ព្យាយាម​រៀបចំ​អាហារ ញ៉ាំ​ដោយ​ខ្លួនឯង​វិញ ទើប​ជាការ​ល្អ៕

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com