ជាតិ
សង្គមជាតិ
មនុស្ស៨នាក់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​នៅក្នុង​ថ្ងៃទី៣១ខែកក្កដា
01, Aug 2015 , 8:42 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស៣នាក់​បាន​ស្លាប់ និង៥នាក់​របួសធ្ងន់​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍៥លើក​នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃទី៣១ខែកក្កដា។ នេះ​បើ​យោងតាម​គេហ​ទ​ទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។



បើតាម​ប្រភព​ដដែល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៥លើក​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប៤គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៦គ្រឿង រថយន្ត​ធុន​តូច២គ្រឿង រថយន្ត​ធុន​ធំ២គ្រឿង ។
មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​មកពី​បើកបរ​ហួស​ល្បឿន៣លើក ស្រវឹង២លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន៨នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com