ជាតិ
ស្ថានទូត​អាមេរិក​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ដំណាក់កាល​នៃ​សារព័ត៌មាន​អន​ឡាញ
05, Aug 2015 , 4:26 pm        
រូបភាព
ដោយ:
ក្លឹប​អ្នកកាសែត​កម្ពុជា (ក.អ.ក) សហការ​ជាមួយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី «ការរាយការណ៍​ព័ត៌មាន​ឲ្យ​បានល្អ​ក្នុងដំណាក់កាល​នៃ​សារព័ត៌មាន​អន​ឡាញ»។ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី១៣ សីហា​ខាងមុខ នៅ​ទីស្នាក់ការ​ក្លឹប​អ្នកកាសែត​កម្ពុជា។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា​នៅ​ថ្ងៃទី៥ សីហា​នេះ។


 
កិច្ចសហការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រវាង​ក្លឹប​អ្នកកាសែត​កម្ពុជា និង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​នេះ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​បន្ថែម​ដល់​អ្នកកាសែត​កម្ពុជា ទាក់ទង​នឹង​របៀប​រាយការណ៍​ព័ត៌មាន​ក្នុងដំណាក់កាល​នៃ​សារព័ត៌មាន​អន​ឡាញ ឬ​អេឡិចត្រូនិក។ 
 
គ្រូ​ឧទ្ទេសនាម​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ រួមមាន លោកស្រី Janet Steele សាស្ត្រាចារ្យ​សារព័ត៌​មាននៅ​មហាវិទ្យាល័យ​សារព័ត៌មាន និង​កិច្ចការ​សាធារណៈ​នៃ​សាកលវិទ្យាល័យ George Washington រួមទាំង​អ្នកសារព័ត៌មាន​ដែល​សមត្ថភាព និង​បទពិសោធន៍​ច្រើន​ឆ្នាំ​នៅ​កម្ពុជា ជាច្រើន​អ្នក​ទៀត។
 
សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​ដែល​រៀបចំ​នៅ​ទីស្នាក់ការ ក.អ.ក នៅ​ថ្ងៃទី១៣ សីហា​ខាងមុខនេះ ជ្រើស​រើសយក​អ្នកសារព័ត៌មាន​តែ២៥នាក់​ប៉ុណ្ណោះ ដើម្បី​ចូលរៀន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ។  ដើម្បី​ជ្រាប់​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​ទៅ​ទីស្នាក់ការ ក.អ.ក ឬ​តាម​ទូរ​សព្ទ ០១៧ ៥៣៥ ៥៣៥, ០១២ ៨៩៥, ៨៥៣, ០៩៣ ៥២២ ៥៤២  ៕ 
 

Tag:
 ស្ថានទូត​អាមេរិក
  ក្លិប​អ្នកកាសែត​កម្ពុជា
  Janet Steele
© រក្សាសិទ្ធិដោយ thmeythmey.com