ព័ត៍មានសុខភាព
សុខភាព៖ ជំងឺ​អុតស្វាយ អាច​ការពារ​បានដែរ​ឬទេ?
06, Aug 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ

វ៉ាក់សាំង​ជំងឺ​អុតស្វាយ គឺជា​វិធី​ដ៏​ល្អ​បំផុត ដើម្បី​បង្ការ​ជំងឺ​អុតស្វាយ។ ក្រុម​អ្នកជំនាញ មកពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង (CDC) បាន​ប៉ាន់​ស្មានថា ការចាក់​វ៉ាក់សាំង​នេះ អាច​ផ្តល់នូវ​ការការពារ​ពេញលេញ ពី​មេរោគ​ជិត​ដល់ ៩០ ភាគរយ ចំពោះ​កុមារ​វ័យក្មេង ដែល​បានទទួល​វ៉ាក់សាំង​នេះ។



ជាទូទៅ វ៉ាក់សាំង​ជំងឺ​អុតស្វាយ (Varivax) ត្រូវបាន​ផ្ដល់​ចំពោះ ៖

•    កុមារ ត្រូវ​ទទួល​វ៉ា​ក់​ស៊ាំ​ង ២ ដង ដែល​លើកដំបូង រវាង​អាយុ​ពី ១២ ទៅ ១៥ ខែ និង​លើក​ទី ២ ចាប់ពី​អាយុ ៤ ទៅ ៦ ឆ្នាំ ។ វ៉ាក់សាំង ត្រូវបាន​រួមបញ្ចូល​គ្នា ជាមួយ​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល ស្រឡទែន និង​ស្អូច។ ប៉ុន្តែ ការរួមបញ្ចូល​គ្នា​នេះ អាច​បង្កើន​ហានិភ័យ នៃ​ជំងឺ​គ្រុនក្តៅ និង​ប្រកាច់។
•    កុមារ​ដែលមាន​វ័យ​ចំណាស់ ចាប់ពី​អាយុ​ពី ៧ ទៅ ១២ ឆ្នាំ ដែល​មិនបាន​ចាក់​វ៉ាក់សាំង​នេះ គួរតែ​ទទួល​វ៉ាក់សាំង​ម្ដង ២ ដូ​ស ហើយ​យ៉ាងហោចណាស់ មាន​រយៈពេល ៣ ខែ​ដាច់ពីគ្នា។ កុមារ​ដែលមាន​អាយុ ១៣ ឆ្នាំ ឬ​ចាស់​ជាង​នេះ ដែល​មិន​បានទទួល​វ៉ាក់សាំង គួរតែ​ទទួល​វ៉ាក់សាំង ម្ដង ២ ដូ​ស ហើយ​យ៉ាងហោចណាស់ មាន​រយៈពេល ៤ ខែ​ដាច់ពីគ្នា។
•    មនុស្សពេញវ័យ ដែល​មិន​ធ្លាប់មាន ជំងឺ​អុតស្វាយ​ពីមុន ប៉ុន្តែ មាន​ហានិភ័យ​ខ្ពស់ នៃ​ការប៉ះពាល់ រួមមាន អ្នក​ថែទាំ​សុខភាព គ្រូបង្រៀន បុគ្គលិក​ថែទាំ​កុមារ អ្នកដំណើរ​អន្តរជាតិ បុគ្គលិក​យោធា មនុស្សពេញវ័យ ដែល​រស់នៅ​ជាមួយ​កូនក្មេង និង​ស្ត្រី​ដែលមាន​គភ៌ ត្រូវ​ទទួល​ទទួល​វ៉ាក់សាំង​ម្ដង២ដូ​ស ហើយ​យ៉ាងហោចណាស់ មាន​រយៈពេល ៤ ទៅ ៨ ខែ​ដាច់ពីគ្នា៕
 

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com