ជាតិ
សង្គមជាតិ
ស្ត្រី​ខ្មែរ​រងគ្រោះ​នៅ​ចិន​ម្នាក់ទៀត នឹង​មកដល់​កម្ពុជា​នៅថ្ងៃនេះ
06, Aug 2015 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ


ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ណាន​នី​ង  ប្រទេស​ចិន បាន​អន្តរាគមន៍​ជួ​យស​ង្គ្រោ ស្ត្រី​ខ្មែរ​រងគ្រោះ ម្នាក់ទៀត ដែល​ត្រូវបាន​មេខ្យល់​បោក​នាំយកទៅ​ធ្វើការ និង​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន។


នារី​រងគ្រោះ​មានឈ្មោះ កែវ វិ​ន មាន​ស្រុកកំណើត​នៅ​ស្រុក​អង្គ​បូរី ខេត្ត តាកែវ  នឹងត្រូវ​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា​វិញ នៅ​ម៉ោង១២និង៤០នាទី​ថ្ងៃត្រង់ ថ្ងៃទី៦ខែសីហា នេះ នាអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា។

បច្ចុប្បន្ន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ    ហើយ​និង​ស្ថាន​ឯកអគ្គ-រាជទូត និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន បាននិងកំពុង​មមាញឹក​ក្នុងការ​ខិតខំ​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ ដែល​ចាញ់បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ។

ក្រសួង​ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស​ស្ត្រី​ខ្មែរ​ដែលជា​ជន​ងាយ​រងគ្រោះ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆបោក ការសន្យា​ភូតកុហក ឬ​បញ្ចុះបញ្ចូល​ពី​សំណាក់​មេខ្យល់ ដែលមាន​គំនិត​ទុច្ចរិត ប៉ុនប៉ង​នាំ​បងប្អូន​ទៅធ្វើ​ការ ដោយ​ភូត​កុហកថា​នឹង​ទទួលបាន​ប្រាក់ខែ​ច្រើន ឬ​នាំទៅ រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន ៕

   



© រក្សាសិទ្ធិដោយ thmeythmey.com