អត្ថបទពាណិជ្ជកម្ម
Nokia105 ស៊ីម​ពីរ​ថ្មី កាន់​ថ្ម​ជិត 1 ខែ កត់​លេខ​ទូរ​សព្ទ​បាន 2000លេខមាន​ដាក់លក់​នៅ​កម្ពុជា​ហើយ
10, Aug 2015 , 2:35 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ ៖ ផលិតផល​ទូរ​សព្ទ​ថ្មី​ពី​ក្រុមហ៊ុន Microsoft ម៉ូ​ដែល​Nokia 105 ស៊ីម​ពីរ បាន​ត្រូវ​ដាក់លក់​នៅក្នុង​ទីផ្សារ​កម្ពុជា​ហើយ ជាមួយនិង​តម្លៃ​លក់រាយ​ប្រមាណ21 ដុល្លា​សហរដ្ឋ ។

ទូរ​សព្ទ Nokia 105  ស៊ីម​ពីរ​ថ្មី បាន​វិវឌ្ឍន៍​ខ្លួន​ចេញមក​ពី Nokia 105 ដ៏​ល្បីល្បាញ និង​ទទួល​បានការ កែលំអ​ជាច្រើន ដែល​នឹងធ្វើ​ឲ្យ​អ្នកប្រើប្រាស់​សម្រេច​តាម​គោលបំណង​បាន​កាន់តែច្រើន តាមរយៈ​លក្ខណៈពិសេស​សំខាន់​មួយចំនួន​ដូចខាងក្រោម ៖
 
• Nokia 105  ស៊ីម​ពីរ​ថ្មី មាន​សមត្ថភាព​រក្សា​លេខ​ទូរ​សព្ទ​បាន​រហូតដល់ 2000 លេខ, ដូច្នេះ​ទោះបីជា​ត្រូវ​ទាក់ទង​ជាមួយ​មិត្ត​ភ័ក្ត្រ សមាជិក​ក្រុមគ្រួសារ ឬ​និយោជិត​ក្រុមហ៊ុន​ច្រើន​នាក់​ក៏ដោយ ក៏​អ្នកប្រើប្រាស់​គ្មាន​ក្តីបារម្ភ​នឹង​ការកត់ត្រា​លេខ​ទូរ​សព្ទថ្មីៗចូលទៅក្នុង​ទូរ​សព្ទ Nokia 105 ស៊ីម​ពីរ​ថ្មី​របស់ខ្លួន ឡើយ ។
 
• ក្រៅ​អំពី​ការបញ្ជូន​និង​ទទួល​សម្លេង​បាន​ច្បាស់​ល្អ អ្នកប្រើប្រាស់​អាច​សន្ទនា​គ្នា​បាន​កាន់តែ​យូរ គឺ​រហូតដល់ 15 ម៉ោង ។ ក្នុងករណី​អ្នកប្រើប្រាស់​បើក​ទូរ​សព្ទ​ទុកចោល Nokia 105 ស៊ីម​ពីរ​ថ្មី​អាច​កាន់​ថ្ម​បាន​រហូតដល់ 25 ថ្ងៃ ដូច្នេះ អ្នកប្រើប្រាស់​នឹង​អស់​កង្វល់​ជាមួយ​ការ​សាក​ថ្ម​ទូរ​សព្ទ​ជាប្រចាំ ។
 
• សម្រាប់​អ្នក​ចូលចិត្ត​លេង​ហ្គេម​កម្សាន្ត​នៅពេល​ទំនេរ​ពី​កិច្ចការផ្សេង, Nokia 105 ស៊ីម​ពីរ​ថ្មី មាន​តម្លើង​ហ្គេម​មួយចំនួន​រួចជាស្រេច​ដូចជា Snake Xenziaនិង Bubble Bash 2 ថែម​ទៀតផង ។
 
• ទន្ទឹម​និង​នេះ ក៏មាន​មុខងារ​ដែល​អ្ន​ក​ប្រើប្រាស់​ត្រូវការ​ចាំបាច់​ថែមទៀត​គឺ វិទ្យុ FM និង​ពិល។
 
ទូរ​សព្ទ Nokia 105 ស៊ីម​ពីរ​ចេញលក់​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី 8 សីហា​នេះ​តទៅ ក្នុងតម្លៃ​ប្រមាណ $21ដោយមាន​បី​ពណ៌​សម្រាប់​ជ្រើសរើស​គឺ​ខ្មៅ និង ខៀវ ៕
 
(អត្ថបទ​ពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com