អន្តរជាតិ
នី​ហ្សេ​រី​យ៉ា ៖ តុលាការ​អនុញ្ញាត​ឲ្យ​បុរស​ម្នាក់​លែងប្រពន្ធ ដោយសារតែ​បម្រើ​អាហារ​យឺត​ពេក
14, Aug 2015 , 7:59 pm        
រូបភាព
ដោយ: ធីតា
តុលាការ​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា​បាន​យល់ព្រម​តាម​សំណើសុំ​លែងលះ​របស់​បុរស​អាយុ ៥៧ ឆ្នាំ​ម្នាក់​ដែល​បាន​យក​ហេតុផល​ថា ប្រពន្ធ​របស់ខ្លួន​រៀបចំ​បាយ​ពេល​ល្ងាច​យឺត​ពេក នេះ​បើតាម​សេចក្តី​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ជាតិ Vanguard កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ។

 
បុរស​ជា​ស្វាមី​បាន​និយាយ​នៅ​ចំពោះមុខ​តុលាការ​នៅ​ទីក្រុង Lagos ថា៖ « ប្រពន្ធ​ខ្ញុំ​មិនបាន​គោរព​កាតព្វកិច្ច​ជា​ស្ត្រី​មេផ្ទះ​ឲ្យ​បានល្អ​ទេ។ នាង​រៀបចំ​អាហារ​មិនទាន់​ពេលវេលា។ ខ្ញុំ​បាន​ដាស់តឿន​នាង​ច្រើនដង​ហើយ ប៉ុន្តែ នាង​នៅតែ​ធ្វើតាម​ចិត្ត​ឯង​ដដែល »។ « គ្មាន​ហេតុផល​អ្វីដែល​ខ្ញុំ​ត្រូវ​ទុក​ប្រពន្ធ​ដែល​បណ្តោយ​ឲ្យ​ខ្ញុំ​ឃ្លាន​នោះទេ។ ខ្ញុំ​មិនអាច​ទ្រាំ​រស់នៅ​ជាមួយ​នាង​បាន​ទៀតឡើយ »។
 
ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​បានរស់នៅ​ជាមួយ​ស្វាមី​រូបនេះ​រយៈពេល ២៥ ឆ្នាំ​មកហើយ​នោះ បាន​ច្រានចោល​នូវ​ពាក្យ​ចោទប្រកាន់​ទាំងនេះ ហើយ​បន្ទោស​ប្តី​ថា ចង់​លែងលះ​ជាមួយ​ខ្លួន​ដើម្បី​ទៅ​រស់នៅ​ជាមួយ​មនុស្ស​ស្រី​ម្នាក់ទៀត។
 
នៅ​ទីបំផុត ប្រធាន​តុលាការ​បានប្រកាស​បញ្ច​ប់​ភាពជា​ប្តី​ប្រពន្ធ​រវាង​អ្នក​ទាំងពីរ ដោយ​បញ្ចប់សេចក្តី​ថា តុលាការ​បាន​ព្យាយាម​ផ្សះផ្សា​ជាច្រើនលើក​ច្រើនសា​មកហើយ ប៉ុន្តែ ការខិតខំ​ប្រឹងប្រែង​នៅតែ​គ្មាន​លទ្ធផល​ដដែល។ នេះ​ជា​លើកទីមួយ​ហើយ​ដែល​ស្វាមី​បានទទួល​ការអនុញ្ញាត​ឲ្យ​លែងលះ​តាមផ្លូវ​ច្បាប់ ដោយសារតែ​ហេតុផល​បម្រើ​អាហារ​យឺត​ពេក៕
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com