ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហុង សុខហួរ ត្រូវ​បាន​បញ្ជូនទៅព្រៃសរ
16, Aug 2015 , 11:02 am        
រូបភាព
ដោយ:
ចៅ​ក្រម​ស៊ើប​សួរ​សាលាដំបូង​រាជ​ធានីភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​លោក​ ហុង សុខហួរ សមាជិកព្រឹទ្ធ​សភាគណបក្ស​ សម រង្ស៊ី លើ​បទចោទ​ប្រកាន់​ចំនួន​៣ គឺ​បទក្លែង​ និង​ប្រើ​ ឯកសារ​សាធារណៈ រួមទាំង​ញុះញង់​ឲ្យ​មានបទល្មើស​មជ្ឈឹម។ នាវេលាម៉ោង​ប្រមាណ​១១​នេះ លោក ហុង សុខហួរ ត្រូវ​បាន​បញ្ជូន​ទៅឃុំ​បណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដើម្បី​រង់​ចាំថ្ងៃកំណត់​សវនាការ។



លោក ជូង ជូងី មេធាវី​របស់​លោក ហុង សុខហួរ បាន​ថ្លែងប្រាប់អ្នក​សារព័ត៌មាន​ថា លោកនឹង​ដាក់​លិខិត​ទៅ​តុលាការដើម្បីសុំឲ្យ​កូន​របស់​លោកនៅ​ក្រៅឃុំ។ បើតាមមេធាវីរូបនេះ លោក ហុង សុខហួរ អាច​ប្រឈមជាប់ពន្ធនាគារពី​៥ ទៅ​១០​ឆ្នាំ។ មិនមាន​បទចោទ​ទាក់ទងនឹងអំពើក្បត់ជាតិនោះឡើយ៕





© រក្សាសិទ្ធិដោយ thmeythmey.com