អត្ថបទពាណិជ្ជកម្ម
រោងភាពយន្ត​ផ្លា​ទី​នៀម​ប្រារព្ធ​កម្មវិធី “ទេសកាល​ភាពយន្ត​ខ្មែរ​លើក​ទី ៣”
24, Aug 2015 , 8:17 am        
រូបភាព
ដោយ: ថ្មីៗ
រោងភាពយន្ត​ផ្លា​ទី​នៀម មាន​កិត្តិយស​សូម​ជម្រាបជូន​លោក លោកស្រី អ្នកនាង​កញ្ញា និង​បណ្តា​អ្នកគាំទ្រ​រោងភាពយន្ត​ផ្លា​ទី​នៀម​ទាំងអស់ ឲ្យ​បាន​ជ្រាបថា យើងខ្ញុំ​នឹង​រៀបចំ​កម្មវិធី “ទេស កាល​ភាពយន្ត​ខ្មែរ លើក​ទី៣” នា​ថ្ងៃទី ២៤ ខែសីហា​ខាងមុខនេះ នៅឯ​ផ្សារ​ទំនើប​សុរិយា ជាន់​ទី៥ និង​នៅ​រោងភាពយន្ត ផ្លា​ទី​នៀម ខេត្តសៀមរាប។ កម្មវិធី​នេះ​ធ្វើឡើង ដើម្បី​លើកទឹកចិត្ត​ផលិតករ​ខ្មែរ និង​លើកស្ទួយ​វិស័យ​ខ្សែភាពយន្ត​ខ្មែរ។ 
 
“កម្មវិធី​ទេសកាល​ភាពយន្ត​ខ្មែរ លើក​ទី៣” នឹង​លើកយក​ខ្សែភាពយន្ត​ខ្មែរ​ចំនួន ១៦ រឿង មកចាក់​បញ្ចាំង ក្នុងតម្លៃ​ពិសេស គឺ​ត្រឹមតែ១ ដុល្លារ​តែប៉ុណ្ណោះ។ អ្នកទស្សនា​មិន​ត្រឹមតែ​មានឱកាស​បាន​ទស្សនា​ខ្សែភាពយន្ត​ខ្មែរ​តែប៉ុណ្ណោះ​ទេ តែ​អ្នក​ក៏បាន​រួមចំណែក​ជួយ​ដល់​សង្គម​ផងដែរ។
 
 គួរបញ្ជាក់​ផងដែរ​ថា ថវិការ​ទាំងអស់​ដែល​ទទួលបាន​ពី​កម្មវិធី​ទេសកាល​ភាពយន្ត​ខ្មែរ​លើក​ទី៣ នេះ នឹងត្រូវ​បរិច្ចាគ​ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធរ​បុ​ប្ជា។  ពោលគឺ ថវិការ​ដែល​រកបាន​ពី ការចាក់​បញ្ចាំង​នៅ​រោងភាពយន្ត ផ្លា​ទី​នៀម សូរិយា នឹង​ផ្តល់​ទៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា។ ដោយឡែក ថវិការ​ដែល​រកបាន ពី​ការចាក់​បញ្ចាំង​នៅ​រោងភាពយន្ត ផ្លា​ទី​នៀម​សៀមរាប នឹងត្រូវ​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត សៀមរាប។ រោងភាពយន្ត​ផ្លា​ទី​នៀម តែងតែ​ជូ​យ​លើក​កំពស់​វិស័យ​អប់រំ​និង​សុខាភិបាល​តាមរយៈ​កម្ម​វិធី​សប្បុរសធម៌ផ្សេងៗដូចជា​ការប្រមូល​មូលនិធិ​ជួយ​ដល់​កុមារកំព្រា​នៅ​ខេត្តកំពង់ស្ពឺ មូលនិធិ​ជូន​ដល់​អង្គការ​បណ្តាញ​ទូ​រស​ព័​ជំនួយ​កុមារ​កម្ពុជា និង​មូលនិធិ​ជួយ​ដល់​ប្រជាជន​នេ​ប៉ាល់​តាមរយៈ​អង្គការ​ActionAid ជាដើម។
 
អាសយដ្ឋាន៖ ផ្សារ​ទំនើប​សូរិយា ជាន់​ទី៥ ផ្លូវ​លេខ ៦៣ រាជធានី​ភ្នំពេញ កម្ពុជា 
ទំនាក់ទំនង​លេខ​ទូរ​សព្ទ 096 8 168 168/077 666 310 វេ​ប​សាយ  www.platinumcineplex.com.kh

(អត្ថបទពាណិជ្ជកម្ម)

 

© រក្សាសិទ្ធិដោយ thmeythmey.com