អន្តរជាតិ
ផ្ទុះ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​ជប៉ុន​ដោយ​មិនដឹង​មូលហេតុ
24, Aug 2015 , 10:29 am        
រូបភាព
ដោយ:
កាលពី​យប់ម្សិល​មិញ​នេះ មានការ​ផ្ទុះ​ជា​បន្តបន្ទាប់​នៅ​មូលដ្ឋាន​យោធា​សហរដ្ឋអាមេរិក​នៅ​ប្រទេស   ជប៉ុន​ដោយ​មិនដឹង​ពី​មូលហេតុ។ ឧប្បទ្ទវ​ហេតុនេះ មិនបាន​បណ្តាល​ឲ្យ​មាន​អ្នករបួស និង បាត់បង់​ជីវិត​នោះទេ។ នេះ​បើ​យោង តាម​សារព័ត៌មាន AFP។

 

 
យោងតាម​មេបញ្ជាការ​ទ័ពជើងទឹក Bill Urban  ជា​អ្នកនាំពាក្យ​កងទ័ព​អាមេរិក ឧប្បទ្ទវហេតុ​នៃ​ការផ្ទុះ បានកើត​ឡើង​នៅ​អាគារ Sagami Depot ក្នុង​ខេត្ត​សា​ហ្គា​មិ​ហា​រ៉ា ដែលមាន​ចម្ងាយ​ប្រមាណ៤០គីឡូ ម៉ែត​ពី​រដ្ឋធានី​តូ​ក្យ៉ូ។ លោក​បាន​បន្ថែមទៀតថា មិនទាន់មាន​របាយការណ៍​ណាមួយ​បង្ហាញ​ពី​ចំនួន អ្នករបួស​នោះទេ ហើយ ក្រុម​អ្នក​ពន្លត់​អគ្គិ​ភ័យ​កំពុង​កំពុង​ព្យាយាម​ទប់ស្កាត់​អគ្គី​ស​ភ័យ​ជៀសវាង ការឆេះ​បន្តទៅ​អាគារ​ផ្សេងទៀត។
 
ជុំវិញ​បញ្ហា​នេះ រដ្ឋាភិបាល​ជប៉ុន កំពុង​រង់ចាំ​នូវ​ព័ត៌មាន​លំអិត​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទៅលើ មូល​ហេតុដែល​បណ្តាល​ឲ្យ​មានការ​ផ្ទុះ​នេះ និង ជាពិសេស​នោះ​ពីអ្វី​ដែល​បាន​ផ្ទុក​នៅក្នុង​ឃ្លាំង​ដែល រង​នូវ​ការផ្ទុះ​នោះ។
 
យ៉ាងណាក៏ដោយ លោក​មេបញ្ជាការ​កងទ័ព​ជើង​អាមេរិក​បាន​អះអាងថា កន្លែង​ដែល​បាន​ផ្ទុះ​នោះ មិនមាន​ផ្ទុក​នូវ​សារធាតុ​រំសេវ ឬ​សារធាតុ​វិទ្យុសកម្ម​នោះទេ។ ជាមួយគ្នានេះ លោក​បាន​ច្រានចោល នូវ​ការរាយការណ៍​ដោយ​ព័ត៌មាន​មួយចំនួន​ដែល​លើកឡើងថា ការផ្ទុះ​នេះ គឺជា​ការផ្ទុះ​សារធាតុ​ដ៏​គ្រោះថ្នាក់។ ហើយ​មកទល់ពេលនេះ ក្រុម​អ្នកជំនាញ​កំពុងធ្វើការ​កំណត់ និង ស៊ើបអង្កេត។
 
ទោះបី​គេ​មិនទាន់​អាចសន្និដ្ឋាន​ពី​មូលហេតុ​នៃ​ការផ្ទុះ​នេះ​ក៏ដោយ ក្នុង​រយៈ​ចុង​ក្រោយនេះ ប្រជាជន ជប៉ុន បាន​សម្តែង​ការមិន​ពេញចិត្ត​ជាមួយនឹង​វត្តមាន​របស់​កងទ័ព​សហរដ្ឋអាមេរិក ដែល​បានដាក់​មូល ដ្ឋា​ន​នៅក្នុង​ប្រទេស​ជប៉ុន​នោះទេ។ ហើយ​ជុំវិញ​នៃ​ការផ្ទុះ​នេះដែរ រដ្ឋាភិបាល​ជប៉ុន អាច​នឹងត្រូវ​រង​នូវ ការរិះគន់​ពី​ប្រជាជន​កាន់តែខ្លាំង​ឡើង ដោយសារ​បណ្តែតបណ្តោយ​ឲ្យ​ទាហាន​បរទេស​មកឈរ​ជើង និង បង្កបញ្ហា​ទៀតផង។
 
សូម​រម្លឹក​ផងដែរ​ថា ក្រោយពី​បញ្ចប់​សង្គ្រាមលោកលើកទី២ សន្តិសុខ​របស់​ជប៉ុន ត្រូវបាន​ធានា​ដោយ សហរដ្ឋអាមេរិក។ ក្នុងនោះ កងទ័ព​អាមេរិក​ជាច្រើន ត្រូវបាន​បញ្ជូនមក​ឈ​រ​ជើង​នៅក្នុង​ទឹកដី​ជប៉ុន ដែល​ត្រូវបាន​គេ​ចាត់ទុកជា​សម្ព​ន្ធ័​យោធា​ដ៏​រឹង​ម៉ាំ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក៕ 
 

Tag:
 ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com