ជាតិ
សង្គមជាតិ
បេក្ខជន​ម្នាក់​រកកល​ចង់​ក្អួត ពេល​កំពុង​ប្រឡង
24, Aug 2015 , 2:46 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមគ្រូពេទ្យ​ប្រចាំ​មណ្ឌល គរុកោសល្យ នៅក្នុង​ខេត្តកំពង់ចាម បាន​ជួយសង្គ្រោះ​បឋម​បេក្ខជន​ម្នាក់​ដែលមាន​អាកា​រៈ​វិលមុខ​រកកល​ចង់​ក្អួត ក្នុង​អំឡុងពេល​ប្រឡង​មុខវិជ្ជា​ទី ២ នៅ​ថ្ងៃ​ដំបូង​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ។



បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ មូល​ហេតុដែល​បេក្ខជន​រូបនោះ មាន​អា​ការៈចង់​ក្អួត ដោយសារ​មិនបាន​ដេក​គ្រប់គ្រាន់។

សូមបញ្ជាក់ថា នៅថ្ងៃដំបូងនេះ ក៏មានបេក្ខជនខ្លះខ្យល់គរផងដែរ។ សិស្សម្នាក់នៅមណ្ឌលមួយនៅក្នុងខេត្តព្រៃវែង និងម្នាក់ទៀតនៅខេត្តព្រះវិហារ មានអាការៈខ្យល់គរ ត្រូវក្រុមគ្រូពេទ្យ​ប្រចាំមណ្ឌលជួយសង្គ្រោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com