ជាតិ
សង្គមជាតិ
ស្វាយរៀង៖ បេក្ខជន​ម្នាក់ប្រើប្រាស់​នាឡិកា​គិត​លេខ ពេលប្រឡង​វិញ្ញាសា​គណិតវិទ្យា
25, Aug 2015 , 10:01 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមការងារ​អង្គភាព​ប្រឆាំង​អំពើពុករលួយបាន​រាយការណ៍​ថា បេក្ខជន​បន្ទប់​លេខ ១១ តុ​លេខ ២៥៤ បាន​ប្រើប្រាស់​នាឡិកាគិត​លេខ​ នៅម៉ោង​ប្រឡង​វិញ្ញាសា​គណិតវិទ្យា ក្នុង​មណ្ឌល​សាលា​បឋម​ព្រះសីហនុ ខេត្តស្វាយរៀង។ នេះ​បើតាម​ការផ្សាយ​លើ​ទំព័រ​ហេ្វ​ស​ប៊ុ​កអង្គភាព​ប្រឆាំង​អំពើពុករលួយ។



តាម​វិធានការ​វិន័យ​ក្រសួង​អប់រំ យុវជន និង​កីឡា ករណី​ក្រសួង​រកឃើញ​បេក្ខជន​ប្រើប្រាស់គ្រឿង​អេ​ឡិច​ត្រូ​និ​ក​គ្រប់​ប្រភេទ អំឡុងពេល​ដំណើរការ​សំណេរ​វិញ្ញាសា​នោះ បេក្ខជន នឹងត្រូវ​ធ្លាក់​ការប្រឡង​ដោយ​ស្វ័យប្រវត្ត៕


© រក្សាសិទ្ធិដោយ thmeythmey.com