ជាតិ
សង្គមជាតិ
កំពង់ឆ្នាំង៖ បេក្ខជន​ម្នាក់​មាន​បញ្ហា​សុខភាព​មិនអាច​បន្ត​ការប្រឡង
25, Aug 2015 , 2:27 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុង​ដំណើរ​ការប្រឡង​វិញ្ញាសា​ទីមួយ រសៀល​ថ្ងៃទី២៥នេះ ក្រុមការងារ​អង្គភាព​ប្រឆាំងអំពើពុករលួយរាយ​កាណ៍​ថា បេក្ខជន​បន្ទប់​លេខ ២៨ តុ​លេខ៦៨៧ មណ្ឌល​ព្រះ​សុរាម្រិត លិច ខេត្តកំពង់ឆ្នាំង មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ មិនអាច​បន្ត​ការប្រឡង​បាន ត្រូវ​បញ្ជូនទៅ​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​ខេត្ត។



សូម​បញ្ជាក់ថា នៅ​ព្រឹក​មិញ​នេះ បេក្ខជន​ចំនួន ១៨នាក់ មាន​បញ្ហា​សុខភាព អំឡុង​ដំណើរការ​សំណេរ នៃ​ការប្រឡង​បាក់​ឌុប នៅតាម​មណ្ឌលរាជធានី​ភ្នំពេញ ខេត្តកំពង់ធំ បាត់ដំបង សៀមរាប ព្រៃវែង កំពង់ចាម កោះកុង កំពត បន្ទាយមានជ័យ ពោធិ៍សាត់ កណ្ដាល និង​ខេត្តស្ទឹងត្រែង។ យ៉ាងណា បេក្ខជន ១៥នាក់ បាន​ត្រឡប់មក​ប្រឡង​ឡើងវិញ បន្ទាប់ពី​មាន​អា​ការៈធូរស្រាល ក្រោយពេល​ទទួលបាន​ជំនួយសង្គ្រោះ​បឋម​ពី​ក្រុមគ្រូពេទ្យ​ប្រចាំ​មណ្ឌល។ ដោយឡែក បេក្ខជន ៣នាក់ មិនអាច​ប្រឡង​វិញ​បានទេ៕


Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com