អត្ថបទពាណិជ្ជកម្ម
ទូរស័ព្ទ Note 5 ធ្វើ​ឲ្យ​ផ្អើល​ទីក្រុង​ភ្នំពេញ
26, Aug 2015 , 2:44 pm        
រូបភាព
ដោយ: ថ្មីៗ
 
ភ្នំពេញ ថ្ងៃទី24 សីហា 2015៖ ក្នុង​សម្លៀកបំពាក់ និង​មួក​ពណ៌​ខៀវស្រស់​ឆើតឆាយ ជាមួយនឹង​ស្នាមញញឹម​រាក់ទាក់ ដៃ​កាន់​ទង់​ដែលមាន​រចនា​អក្សរ Note 5 បុរស នារី ប្រមាណ 40 នាក់​កំពុងធ្វើដំណើរ​ដោយ​ម៉ូតូ​ធំ ហែហម​ពីក្រោយ​ឡាន Note 5 យក្ស និង​ប៊ិក S Pen ដ៏​ទាក់ទាញ​ផ្អើល អ្នក​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​នានា ពេញទី​ក្រុងភ្នំពេញ ដែល​ចាប់ផ្តើម​ពី​ព្រឹក​ខាងមុខ អាគារ​ភ្នំពេញ និង​បញ្ចប់​នៅ​កោះ​ពេជ្រ ម៉ោង៦ល្ងាច ។
 
ព្រឹត្តិការណ៍​ដ៏​កក្រើក​នេះ បានកើត​ឡើង កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី23 ខែសីហា បន្ទាប់ពី​ការ សម្ពោធ​ទូរស័ព្ទដៃ​ទំនើប​ចុងក្រោយ​បំផុត Samsung Galaxy Note 5  កាលពី​ថ្ងៃ​សៅរ៍ នៅ​ផ្សារ​ទំនើប​សូរិយា ។  
លោក ឆែ សុខ​ឡេង ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​ទីផ្សារ នៃ​ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និ​ច បាន​មាន ប្រសាសន៍ថា ក្បួន​ដង្ហែ​នេះ ជាការ​អបអរសាទរ ការមកដល់ នៃ​ទូរស័ព្ទ Galaxy Note 5 មកកាន់​ប្រទេស​កម្ពុជា ក៏ដូចជា​អបអរ​ដល់​ជោគជ័យ​ធំ​មួយ​ដល់ Galaxy Note ដែល​ជាប់​ជា​ទូរស័ព្ទ​ដែលមាន​ប៊ិក និង​ពេញនិយម​ជាងគេ​បំផុត​របស់​ពិភពលោក។ 
 
លោក​បាន​ថ្លែងថា «ដោយសារតែ​ចំនួន​អ្នក​កក់ និង​ទិញ Galaxy Note 5 នៅ​ថ្ងៃ​សម្ពោធ ច្រើន​ហួស​ពី​ការរំពឹងទុក គឺ​សឹងតែ​អស់ពី​ស្តុក ដូច្នេះ វា​គឺជា​ប្រវត្តិសាស្ត្រ​ដ៏​ជោគជ័យ​មួយ សម្រាប់​ក្រុមហ៊ុន​សាម​សុង »។ 
លោក សុខ​ឡេង បាន​បន្ថែមថា «យើង​មើលឃើញថា អតិថិជន​ភាគច្រើន ឬ​សឹងតែ​ទាំងអស់ ពេញចិត្ត​បំផុត​ទៅលើ​មុខងារ​របស់​ប៊ិក S Pen ហើយ​វា​ក៏​ជា​ផ្នែក​ធំ​មួយ ដើម្បី​ជម្រុញ​ការលក់​នេះ ផងដែរ។ » 
 
Galaxy Note5 ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដែលមាន​កញ្ចក់​ធំ​រាបស្មើ ងាយស្រួល​ក្នុងការ​សរសេរ និង​មាន រាង​កោង​ងាយស្រួល​កាន់ ដោយ​ប្រើ​ដៃ​តែ​ម្ខាង ពេល​និយាយ​ទូរស័ព្ទ។ ជាមួយគ្នានេះ​ផងដែរ ប៊ិក S Pen ដ៏​ស្រស់ស្អាត​ថ្មី រចនា​ឡើង​ដើម្បី​ផ្តល់នូវ​ទំនុកចិត្ត ក្នុងការ​ប្រើប្រាស់​ជាមួយនឹង​មុខងារ​កាន់តែ​ច្រើនជាង​មុន។
 
អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព ថ្មីៗជូន​មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក។
 
ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​ www.samsung.comនិង global.samsungtomorrow.com
                       
                        Chher Sokleng
        Branch of Thai Samsung Electronics Co., Ltd
Tel: +855 12 775593 [email protected]

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com